ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់រួចមកហើយនូវ ស្រីស្អាតវ័យក្មេងឈ្មោះថា Leng Salin ហៅ Sasa ទើបតែប្រឡូកក្នុងវិស័យផលិតវីដេអូបង្ហោះនៅលើបណ្តាញសង្គម ដែលកន្លងមកគ្រប់គ្នាតែងតែឃើញនាងបង្ហាញមុខ ក្នុងវីដេអូផ្សេងៗរបស់ P-Troll ក៏ដូចជា សុថាន់។

Leng Salin ហៅ Sasa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីចាប់ផ្តើមបង្កើតគណនីផ្ទាល់ខ្លួន និងផលិតវីដេអូបង្ហោះខ្លួនឯងនៅលើបណ្តាញសង្គមមក អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគិតមកដល់ថ្ងៃនេះ Sasa ទើបតែបង្កើតគណនីផ្ទាល់ខ្លួនមានរយៈពេល៣ខែ ក៏ប៉ុន្តែមានសន្ទុះការអ្នកចូល Subscribe រហូតដល់៥ម៉ឺនាក់ឯណោះ។

Leng Salin ហៅ Sasa
Leng Salin ហៅ Sasa

អ្វីដែលពិសេសជាងនេះទៅទៀតនោះ វីដេអូដែលនាងបង្ហោះមានអ្នកចូលមើលរាប់សែនដង ដែលចំនួនទាំងនេះ គឺស្ទើរតែស្មើ អ្នកផលិតវីដេអូលើយូធូបយូរឆ្នាំទៅហើយ។

គួររម្លឹកដែរថា Sasa គឺជាអ្នកផលិតវីដេអូបង្ហោះនៅលើយូធូបចំណូលថ្មី ដែលមាតិការរបស់នាង ក៏មិនខុសពីដៃគូរបស់នាងនោះដែរ ដែលមានដូចជា វីដេអូ Vlog, Prank ក៏ដូចជាវីដេអូអប់រំបែបកម្សាន្តផ្សេងៗ៕

សម្រាប់អ្នកចង់តាមដានគណនីយូធូបរបស់ Sasa អាចចុចលើតំណរនេះ៖ https://bit.ly/34VIXqE

Leng Salin ហៅ Sasa និង P-Troll

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]