ខេត្តតាកែវ ៖ ឃើញហើយ ស្រណោះខ្លួន ធ្លាប់ជាទីកន្លែងមនុស្សអ៊ូអរ កុះករដើរចុះឡើងឥតដាច់ តែត្រឹមមួយពព្រិចភ្នែកសោះ បានប្រែក្លាយផ្សារធំទាំងមូល បែរជាគ្មានមនុស្សសូម្បីតែម្នាក់ នៅសល់តែមន្ត្រីជំនាញ នៅប្រចាំការមើលការខុសត្រូវ តែប៉ុណ្ណោះ។
ពិតណាស់ ផ្សារតាកែវ ត្រូវបានប្រកាសបិទនៅម៉ោង ១២ថ្ងៃត្រង់ កាលពីថ្ងៃទី ០៦ មិថុនា ២០២១ ដែលការបញ្ជាឲ្យបិទភ្លាមៗនេះ ត្រូវបានធ្វើឡើង បន្ទាប់ពី អាជីវករម្នាក់ ឈ្មោះហិន អៀ ជាអាជីវករលក់បន្លែខាងជើងផ្សារតាកែវ ត្រូវរកឃើញវិជ្ជមានកូវីដ ព្រោះមានអាជីវករមួយចំនួន បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺនេះ កាន់តែវែងឆ្ងាយជាងមុន តែយ៉ាងណាក្តី សូមបងប្អូន កុំភ្លេចអនុវត្តនូវគោលការណ៍ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
រូបភាពលើបណ្តាញសង្គម ៖ Tep Monyrot
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]