ថៃ៖ មហាជនគ្រប់គ្នាប្រាកដជាបានដឹងហើយថា តារាសម្ដែងស្រី Kimberley និងតារាសម្ដែងប្រុស Mark ដោយអ្នកទាំងពីរជាតារាដ៏មានភាពល្បីល្បាញជាខ្លាំង ក្នុងនោះអ្នកទាំងពីរក៏មានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត និងជាច្រើនឆ្នាំផងដែរ។
នៅក្នុងរយៈពេលថ្មីៗកន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើល និងមានការងើយឆ្ងល់ជាខ្លាំង បន្ទាប់ពីមានជនមិនស្គាល់មុខម្នាក់ចេញមកប្រកាសពីទំនាក់ទំនងរបស់ តារាឯកស្រី Kimberley និងតារាប្រុស Mark ថាអ្នកទាំងពីបានចែកផ្លូវគ្នាបន្ទាប់ពីសាងស្នេហ៍នេះអស់រយៈពេល៧ ឆ្នាំ មក ។ ដោយការប្រកាសនេះ ជនមិនស្គាល់មុខម្នាក់នោះបានផុសរូបអ្នកទាំងពីរចូលទៅក្នុងបណ្ដាញសង្គម ព្រមទាំងមានការសរសេរ Caption ថាៈ
មហាជនពេលដែលបានឃើញបែបនេះក៏គិតថានេះគឺជារឿងមិនពិត ព្រមទាំងជារឿងដែលបានប្រឌិតឡើងមក ព្រោះថ្មីៗនេះ Mark និង Kimberley អង្គុយញុំាអាហារជាមួយគ្នានៅក្នុងហាងមួយកន្លែង ដែលមើលទៅពួកគេមានភាពល្អូកល្អើននឹងគ្នាធម្មតានោះទេ៕
ប្រភព៖ Sanook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]