ខេត្តតាកែវ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អាជ្ញាធរខេត្ត ចេញសេចក្តីសម្រេចស្ទីពីការផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅក្នុងផ្សារតាកែវ បរិវេណជុំវិញផ្សារ និង ការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារតាកែវទាំងអស់ ក្នុងភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១។

យោងតាមប្រការ១ នៃសេចក្តីសម្រេច បានបញ្ជាក់ថា អាជីវកម្មលក់ដូរ នៅក្នុងផ្សារតាកែវ បរិវេណជុំវិញផ្សារ និង​ការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារតាកែវទាំងអស់ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារតែមានអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និង ប្រយោលជាច្រើននាក់ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០កុម្ភៈ ដោយគិតចាប់ពីម៉ោង១២៖០០ នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រហូតទាល់តែមានការជូនដំណឹងជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្អាករាល់អាជីវកម្មនៅក្នុងផ្សារតាកែវនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ដទៃទៀត៕

សមត្ថកិច្ច
សមត្ថកិច្ច
ទិដ្ឋភាពផ្សារតាកែវ មុនពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
សេចក្តីសម្រេចរដ្ឋបាលខេត្តតាកែវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]