កូរ៉េខាងត្បូ​ង៖ កាលពីថ្មីៗនេះ ក្រុមចម្រៀងលេងមាឌសាច់ដុំធំៗ 2PM បានទម្លាក់វីដេអូខ្លីជាផ្លូវការ នៅលើបណ្តាញសង្គមយូធូប សម្រាប់ការត្រលប់មកវិញរបស់ពួកគេ ព្រមទាំងនឹងអាល់ប៊ុមស្ទូឌីយោធំ បានធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗ អន្ទះជាខ្លាំង។

តួយ៉ាង ដូចដែលបានប្រកាស 2PM នឹងធ្វើការត្រឡប់មកវិញ ចុងខែមិថុនានេះ ដែលបានធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍ជាខ្លាំង  ដែលវីដេអូក្នុងរយៈពេល ១នាទីជាង ដែលបង្ហាញសមាជិក នីមួយៗ បានបង្ហាញខ្លួនយ៉ាងសង្ហា បានធ្វើឲ្យអ្នកទស្សនាមានភាពជ្រួលជ្រើមកាន់តែខ្លាំងឡើង នៃមន្តស្នេហ៍រសនិយមបែបបុរស របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នាដែរ ក្នុងបទចម្រៀង «MUST» នៅក្នុងអាល់ប៊ុមពេញរបស់ពួកគេដែលមានឈ្មោះថា «The Hottest Origin» នឹងត្រូវចេញចុងខែ ត្រូវនឹងថ្ងៃទី​២៨ នាពេលខាងមុខនេះដូច្នេះដែរ។

កុំឲ្យខាងពេលយូរ ចឹងដឹងទេថា វីដេអូខ្លីរបស់ក្រុមចម្រៀងបុរសមួយនេះ តើថាពួកគេត្រលប់មកវិញមានភាពប្លែក ក៏ដូចជាស្រស់សង្ហាកម្រិតណា! សូមទស្សនាវីដេអូខាងក្រោម៖

2PM
2PM
2PM
វីដេអូថ្មីរបស់ 2PM

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]