ថៃ៖ ជាការពិតណាស់ កញ្ញា Kimberley និង Mark Prin ជាគូស្នេហ៍ផ្អែមល្ហែមមួយគូដែលអ្នកគាំទ្របានរង់ចាំអ្នកទាំងពីរប្រកាសដំណឹងល្អក្នុងថ្ងៃពិសេសរបស់ពួកគេ ដែលមានទំនាក់ទំនងស្នេហាជាមួយគ្នាជាយូរឆ្នាំមកហើយ។ ពោលគូស្នេហ៍មួយគូនេះ តែងមានពេលវេលាដ៏ផ្អែមល្ហែម សម្រាប់អ្នកគាំទ្ររីករាយគ្រប់ពេល ប៉ុន្តែភ្លាមៗនោះស្រាប់តែមានពាក្យចចាមអារ៉ាមលេចចេញថាអ្នកទាំងពីរបានបែកគ្នាហើយ ដែលធ្វើឲ្យអ្នកគាំទ្រច្របូកច្របល់ជាខ្លាំង ប៉ុន្តែពួកគេមិនជឿថាវាជាការពិតទេ។
ទន្ទឹមនឹងមានពាក្យចចាមអារ៉ាមនេះហើយ ថ្មីៗនេះកាលថ្ងៃទី ៦ កាលពីម្សិលមិញនេះ ទំព័រដ៏ល្បីមួយឈ្មោះ Jae Moi 108 បានបង្ហោះរូបថតផ្អែមល្ហែមរបស់ Kimberley និង Mark Prin កំពុងណាត់ជួបគ្នាដូចជាគូស្នេហ៍ផ្អែមល្ហែមដូចជាធម្មតា មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរថែមទាំងបង្ហោះនៅក្នុង Story Instagram ទៅញ៉ាំបង្កងជាមួយគ្នាក្នុងកន្លែងតែមួយទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កន្លែងដែលគូស្នេហ៍មួយគូនេះបានទៅកម្សាន្តស្ថិតនៅខេត្ត Phon Nakhon Si Ayutthaya ដែលរូបភាពនេះហាក់ដូចជាត្រូវបានថតឆ្ងាយបន្តិចរហូតដល់ អ្នកគាំទ្រនៅតែលាន់មាត់ថាពួកគេបានប្រើម៉ាស៊ីនគិតលេខដើម្បីថតរូបជំនួសម៉ាស៊ីនថតរូប។
យ៉ាងណាមិញក្រោយបានឃើញពី ព្រឹត្តិការណ៍នេះហើយបានធ្វើឱ្យអ្នកគាំទ្ររបស់គូស្នេហ៍នេះ មានការធូរស្បើយជាបន្តបន្ទាប់ដែលមានភស្តុតាងបញ្ជាក់ថាគូស្នេហ៍មួយគូនេះនៅតែស្រលាញ់គ្នាយ៉ាងផ្អែមល្ហែម គ្មានស្នាមប្រេះទាល់តែសោះឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ women.kapook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]