ភ្នំពេញ៖ រឿងខ្លីបែបស្នេហាយុវវ័យ ដែលសម្តែងដោយ ពូរាជ្យ និង កញ្ញា Ka Bella មានចំណងជើងថា “ចៃដន្យ” មានចំនួន២ភាគ បានទទួលការគាំទ្រយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលក្នុងភាគបញ្ចប់ទទួលការចូលមើលរាប់លានដងឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ទន្ទឹមនឹងការគាំទ្រយ៉ាងគំហុកបែបនេះ រឿងភាគខ្លីនេះ បានទទួលការកោតសរសើរយ៉ាងច្រើន អំពីសាច់រឿង និងការសម្តែង ហើយជាពិសេសនោះ អ្នកទាំងពីរថែមទាំងត្រូវបានអ្នកគាំទ្រនិយាយថា ជាដៃគូសម្តែងដ៏សាកសមមែនទែន សម្រាប់រឿងភាគខ្លីនេះ។
ម៉្យាងវិញទៀត ដោយសារតែមានការគាំទ្រយ៉ាងច្រើន និងសំណូមពរពីសំណាក់ហ្វេនៗ រឿងភាគ “ចៃដន្យ” នេះនឹងចេញវគ្គ២ក្នុងពេលឆាប់ៗខាងមុខ ដែលដំណឹងនេះ ពិតជាធ្វើឲ្យហ្វេនៗរំភើបមិនតិចនោះទេ។
ទោះជាយ៉ាងណាក្តី ចំពោះការគាំទ្រយ៉ាងច្រើនបែបនេះ ដោយសារតែការសម្តែងរបស់ពួកគេពិតជាសាកសម ជាមួយនឹងសាច់រឿង ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រកំពុងតែរងចាំមើលថា សម្រាប់វគ្គ២នៃរឿង “ចៃដន្យ” ច្បាស់ជាល្អមើល និងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ។
គួររម្លឹកដែរថា នេះគឺជាលើកទី១ហើយ ដែលពូរាជ្យ និងកញ្ញា Ka Bella បានសម្តែងរួមគ្នាក្នុងរឿងភាគខ្លី ក៏ប៉ុន្តែពួកគេពិតជាធ្វើបានយ៉ាងល្អ ព្រមទាំងទទួលបានពាក្យកោតសរសើរពីសំណាក់មហាជន មិនដាច់ពីមាត់នោះទេ៕
សម្រាប់ប្រិយមិត្តដែលមិនទាន់បានទស្សនារឿង ចៃដន្យ វគ្គ១ ភាគ១ និងភាគ១ អាចទស្សនាវីដេអូខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]