រាជធានីភ្នំពេញ៖​ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់ ចម្រៀងស្រី កញ្ញា ខេង សម្ភស្ស បានប្រកាសថា ខ្លួនរកការងារមិនបាន ព្រោះតែបម្រាមគោចរទប់ស្កាត់ការចម្លងការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលភោជនីយដ្ឋានត្រូវបានបិទ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ តារាចម្រៀងស្រីរូបនេះ ត្រូវប្រឈមនឹងជីវភាពខ្វះខាតសម្រាប់គ្រួសារ ដោយសារចំណូលស្ទើរទាំងអស់របស់នាង បានមកតែបានការច្រៀងតែប៉ុណ្ណោះ។

ក្នុងនោះដែរ​ នាងមិនអាចរកចំណូលបានពីការច្រៀង អស់រយៈពេល៤ខែមកហើយ ដោយសារតែ កម្មវិធីឬ ហាងនានា ត្រូវបានបិទទាំងអស់ ព្រោះកូវីដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងមក បើទោះបីជាចំណូលការច្រៀងមិនបានច្រើន តែវាអាចជួបទប់ទល់ទៅលើការចំណាយប្រចាំថ្ងៃរបស់នាងបាន។ ហើយណាមួយ នាងត្រូវរកប្រាក់ដើម្បីចំណាយលើ ការជួលផ្ទះ បង់ធនាគារ និង​ការចំណាយប្រចាំថ្ងៃដទៃទៀតផងដែរ។

ដោយឡែក រហូតមកទល់បច្ចុប្បន្ននេះ កញ្ញា ខេង សម្ភស្ស មិនអាចរកចំណូលបាន ក្រៅការងារជាតារាចម្រៀង។ ក្នុងនោះ នាងក៏បានធ្វើការ Live លក់សម្លៀកបំពាក់ជជុះក្បាលគីប តាមហ្វេសប៊ុក តែលក់មិនដាច់ ឬកាក់កបនោះទេ ដោយសារតែនាងមិនមានលុយ Boost page ហើយមួយវិញទៀត នាងក៏មិនសូវមានមហាជនស្គាល់ច្រើន ដូចតារាដទៃទៀត។

 តែយ៉ាងណា ក៏មានសប្បុរសជន និង តារាមួយចំនួន ក៏ជួយឧបត្ថម្ភដល់រូបនាង ផងដែរ នៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ ដែលធ្វើឱ្យនាង បាត់បង់ចំណូលពីការងារជាតារាចម្រៀង៕

ជាមួយគ្នានោះដែរ នាងបានសរសេរបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា៖

កញ្ញា ខេង សម្ភស្ស
កញ្ញា ខេង សម្ភស្ស
កញ្ញា ខេង សម្ភស្ស
កញ្ញា ខេង សម្ភស្ស
កញ្ញា ខេង សម្ភស្ស
កញ្ញា ខេង សម្ភស្ស
កញ្ញា ខេង សម្ភស្ស
កញ្ញា ខេង សម្ភស្ស & ចន ច័ន្ទលក្ខិណា
កញ្ញា ខេង សម្ភស្ស & ហេង ឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]