ថៃ៖ ប្រិយមិត្តបានជ្រាបរួចមកហើយពីរឿងរ៉ាវចម្រូងចម្រាសពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហារបស់តារាសម្ដែងស្រីជើងចាស់Bee ដែលបានទាក់ទងគូស្នេហ៍ដោយគេទើបលែងលះជាមួយប្រពន្ធថ្មីៗ ហើយវាក៏បានក្លាយជារឿងរ៉ាងអាស្រូវសម្រាប់នាងក្នុងពេលបច្ចុប្បន្ននេះ។

Bee 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញមហាជនមួយចំនួនមិនទាន់ដឹងទេពីប្រវត្តិស្នេហារបស់Bee ដែលធ្លាប់ឆ្លងកាត់មកក្នុងរយៈពេល២០ ដែលរូបនាងផ្ទាល់បានចូលប្រឡូកក្នុងវិស័យសិល្បៈកន្លងមកនេះ ។ តាមពិតទៅ Bee ចាប់ពីចូលក្នុងវិស័យសិល្បៈនេះមកនាងជានារីម្នាក់​មិនដែលមានរឿងអាស្រូវស្នេហានោះទេ ព្រោះស្នេហារបស់នាងគឺជាស្នេហាដែលបង្កើតឡើងដោយក្ដីស្ម័ក្រស្មោះ  ព្រមទាំងជាស្នេហាដែលមានលក្ខណៈយូរអង្វែង ។

Bee 

ក្នុងនោះក៏មានជាតារាសម្ដែងប្រុសលោក Kelly ដោយរាប់ថយក្រោយកាលពី១០ឆ្នាំមុន អ្នកទាំងពីរបានទាក់ទងគ្នាយ៉ាងស្អិតរមួត និងបានបញ្ចប់ទំនាក់ទំនងមួយនេះ បន្ទាប់ពីស្រឡាញ់គ្នារយៈពេល៥ឆ្នាំ ហើយបន្ទាប់មកទៀតនាងក៏មានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកជំនួញមានទ្រព្យស្ដុកស្ដម្ភម្នាក់គឺលោក Isriya  តែក៏ត្រូវបានបែកគ្នា  ក្រោយមកទៀតនាងក៏បានបង្កើតស្នេហាជាមួយនឹងបុរសវ័យក្មេងម្នាក់ទៀត គឺលោក Flim Thannapat  ហើយពួកគេក៏បានបែកផ្លូវគ្នា មិនខុសពីបុរសមុនៗ ។

តែប៉ុន្មានរយៈក្រោយមកនេះ Beeនាងបានទាក់ទងជាមួយ នឹង Fluke Yarra ដែលវាបានក្លាយជារឿងរ៉ាវធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និងមានមហាជនមួយចំនួនទៀតក៏មិនពេញចិត្តជាមួយនឹងទំនាក់ទំនងស្នេហាមួយនេះទេ ព្រោះជាស្នេហាដែល គ្រប់គ្នាយល់ថានាងជាជនទីបីមកបំបែកបំបាក់គ្រួសារគេ៕

ប្រភព៖  Sanook

Bee និងKelly
Bee និង  Isriya
Bee និង Flim Thannapat  
 Bee និង Fluke Yarra 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]