អង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់ការប្រើប្រាស់ជាបន្ទាន់ នៃវ៉ាក់សាំងកូវីដ-១៩ Sinovac កាលពីថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។ ការទទួលស្គាល់នេះ បើកផ្លូវឲ្យវ៉ាក់សាំងទី២ ដែលផលិតនៅប្រទេសចិន ត្រូវបានចែកចាយនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។ បូករួមទាំងវ៉ាក់សាំង Sinovac នេះ មានវ៉ាក់សាំងកូវីដ-១៩ ចំនួន ៦ប្រភេទហើយ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
ទីភ្នាក់ងារផ្នែកសុខភាពរបស់អង្គការសហប្រជាជាតិ (The UN Health Agency) បានផ្ដល់ភ្លើងខៀវដល់វ៉ាក់សាំង Sinovac ក្រោយទទួលស្គាល់ថា វ៉ាក់សាំង Sinovac បំពេញតាមស្តង់ដារអន្តរជាតិសម្រាប់សុវត្ថិភាព ផលិតភាព និងផលិតកម្ម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឲ្យដឹងផងដែរថា កន្លងមកអង្គការសុខភាពពិភពលោក (WHO) បានផ្ដល់ការចុះបញ្ជីការប្រើប្រាស់បន្ទាន់ដល់វ៉ាក់សាំងកូវីដ-១៩ចំនួន ៥ ប្រភេទទៀត រួមមាន Pfizer-BioNTech, Moderna, Jonhson&Jonhson, Astrezeneca (ទាំងផលិតនៅឥណ្ឌា និងកូរ៉េខាងត្បូង) និង Sinopharm ជាវ៉ាក់សាំងដំបូងផលិតដោយប្រទេសចិន ដែលទទួលស្គាល់ដោយ WHO។
យោងតាមការផ្សព្វផ្សាយរបស់ AFP វ៉ាក់សាំង Sinovac កំពុងចរាចរណ៍ឲ្យចាក់ការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសចំនួន ២២ ជុំវិញពិភពលោកក្នុងនោះមាន ប្រទេសថៃ ឥណ្ឌូណេស៊ី ប្រេស៊ីល កម្ពុជា និងប្រទេសដទៃទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]