បរទេស៖ Angelina Jolie នៅតែរក្សាស្មារតីរបស់នាងឱ្យនៅចំកណ្តាលនៃការប្រយុទ្ធប្រឆាំងនឹងលោក Brad Pitt ។ យ៉ាងណាមិញ ចៅក្រមបានសំរេចចិត្តផ្តល់ឱ្យលោក Brad នូវចំនួន ៥០% នៃការថែរក្សានិងជាអាណាព្យាបាលរបស់កូនៗតូចរបស់ពួកគេជំនួសឱ្យ Angelina មានសិទ្ធិពេញលេញដូចកាលពីមុន។ សេចក្តីសម្រេចចុងក្រោយនឹងត្រូវធ្វើឡើងនៅក្នុងសាលាឧទ្ធរណ៍នៅថ្ងៃទី ៩ ខែកក្កដា។

យោងតាម People បានឲ្យដឹងកាលពីថ្ងៃ ទី៤ មិថុនា ថាក្មេងៗបានអញ្ជើញម្តាយរបស់ពួកគេយ៉ាងសកម្មទៅកាន់ភោជនីយដ្ឋានដើម្បីអបអរថ្ងៃកំណើតរបស់នាងធ្វើឱ្យនាងភ្ញាក់ផ្អើលនិងរំភើបយ៉ាងខ្លាំង។ ដោយកូនៗទាំង ៦ នាក់ក៏បានរៀបចំពិធីជប់លៀងអបអរសាទរនៅផ្ទះដោយមានអំណោយផ្ទាល់ខ្លួនសម្រាប់ម្តាយរបស់ពួកគេផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដៅយឡែក កាលពីថ្មីៗនេះបន្ទាប់ពីបានធ្វើពិធីគម្រប់វ័យ៤៦ឆ្នាំរួចភ្លាម Angelina ម្ដាយនិងកូនៗត្រូវបានគេឃើញនៅអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy កាលពីថ្ងៃសៅរ៍ដោយមានអីវ៉ាន់ជាច្រើន។ ពួកគេម្នាក់ៗបានយកវ៉ាលីដាច់ដោយឡែកមួយដែលហាក់ដូចជារៀបចំសម្រាប់ការធ្វើដំណើរវែងឆ្ងាយ។ ពោល នេះជាដំណើរកម្សាន្តលើកទីមួយរបស់គ្រួសារ Angelina បន្ទាប់ពីរយៈពេលជាងមួយឆ្នាំនៅទីក្រុង Los Angeles ដើម្បីចៀសវាងការរីករាលដាលជំងឺកូវីដ-១៩៕

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie
Angelina Jolie និង កូនៗ
Angelina Jolie និង កូនៗ
Angelina Jolie 
 កូនៗAngelina
Angelina Jolie និង កូនៗ

ប្រភព៖ ngoisao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]