ថៃ៖ ក្រោយពីរៀបការហើយរយៈពេលជាច្រើនឆ្នាំមកនេះ គូស្វាមីភរិយា តារាស្រី Amy Klinpratoon និង លោក Cee Siwat នៅតែមានភាពផ្អែមល្ហែមជានិច្ច ព្រមទាំងបើកបង្ហាញជាញឹកញាប់ពីសកម្មភាពក៏ដូចជាជីវិតរស់នៅយ៉ាងមានសុភមង្គលនៅក្នុងក្រុមគ្រួសាររបស់នាង ផងដែរ។

ជាពិសេសនោះដែរ នៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៧ ឆ្នាំ របស់អ្នកទាំងពីរ គូស្វាមីភរិយាមួយគូ មិនបានរៀបចំអ្វីច្រើនទេ ប៉ុន្តែអ្នកទាំងពីរ បាននាំគ្នាធ្វើដំណើរកម្សាន្ត ទៅលេងសមុទ្រយ៉ាងរីករាយ ដើម្បីអបអរជាមួយគ្នា នៅក្នុងឱកាសដ៏ពិសេសមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Amy ក៏បានបង្ហាញរូបភាពអង្គុយមើលថ្ងៃលិចជាមួយនឹងស្វាមីយ៉ាងរ៉ូមែនទិក ព្រមទាំងមានសកម្មភាពកម្សាន្តជាច្រើនទៀត ដែលពោរពេញទៅដោយភាពផ្អែមល្ហែម និងរ៉ូមែនទិកជាទីបំផុតផងដែរ។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ក៏មានហ្វេនជាច្រើនបានចូលមកអបអរជាមួយគ្នា ព្រមទាំងជូនពរឲ្យអ្នកទាំងពីរកាន់តែមានក្ដីសុខខ្លាំងឡើងនៅក្នុងជីវិតគ្រួសារ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖

Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]