ភ្នំពេញ៖ ធនាគារ ABA សូមប្រកាសដាក់ឲ្យដំណើរការកម្មវិធី PayWay Mobile នៅលើប្រព័ន្ធប្រតិបត្តិការ iOS។ បន្ថែមពីលើកម្មវិធីដែលមានស្រាប់សម្រាប់ទូរស័ព្ទ Android ការដំឡើងសមត្ថភាពនេះ អនុញ្ញាតឲ្យអ្នកប្រើទូរស័ព្ទ iPhone អាចចាប់ផ្តើមទទួលការទូទាត់បែបឌីជីថលបានភ្លាមៗ សម្រាប់អាជីវកម្ម ឬការលក់ដូររបស់ខ្លួន ជាប្រាក់រៀល និងប្រាក់ដុល្លារ តាមរយៈទូរស័ព្ទស្មាតហ្វូន។ អ្វីដែលត្រូវការ គឺគណនី ABA* មានដំណេីរការ ហើយបន្ទាប់ពីបេីកដំណើរការតាមជំហានងាយ អាជីវករ ឬអ្នកលក់ដូរអាចចាប់ផ្តើមបង្កើតកូដ QR សម្រាប់អតិថិជនស្គែនបង់លុយបានភ្លាមៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពាណិជ្ជករអាចប្រើកម្មវិធី PayWay Mobile ដើម្បីត្រួតពិនិត្យការលក់ដូរក្នុងចន្លោះពេលណាមួយបានភ្លាមៗ មើលប្រវត្តិប្រតិបត្តិការ និងផ្ញើវិក្កយបត្រអេឡិកត្រូនិកទៅឲ្យអ្នកលក់បានយ៉ាងងាយស្រួល។ អ្នកដែលកំពុងប្រើកម្មវិធី PayWay Mobile នៅលើទូរស័ព្ទ Android នាពេលបច្ចុប្បន្ន និងមានបំណងចង់ប្តូរទៅប្រើទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិ្កការ iOS វិញ អាចប្តូរ បានយ៉ាងងាយស្រួលដោយមិនចាំបាច់ចុះឈ្មោះបន្ថែមទៀតឡើយ៖
- ដោនឡូត និងបើកដំណើរការកម្មវិធី PayWay Mobile នៅលើទូរស័ព្ទ iPhone របស់អ្នក
- ចុះឈ្មោះជាមួយនឹងឈ្មោះបើកចូលប្រើ (username) និងពាក្យសម្ងាត់ (password) របស់អ្នកដែលបានបង្កើតសម្រាប់ទូរស័ព្ទ Android របស់អ្នកពីមុន
- ផ្ទៀងផ្ទាត់ដោយប្រើលេខសម្ងាត់ OTP ដែលទទួលបានតាមសារ SMS**។
* ប្រសិនបើអ្នកមិនទាន់មានកម្មវិធី ABA Mobile អ្នកអាចបើក គណនីដំបូង របស់អ្នកតាមរយៈ ABA Mobile ដោយដោនឡូតឥឡូវនេះ។
** នៅពេលបើកចូលទូរស័ព្ទថ្មី អ្នកនឹងត្រូវបេីកចេញដោយស្វ័យប្រវត្តិពីទូរស័ព្ទដែលកំពុងប្រើ។
កម្មវិធី PayWay Mobile ជា «មធ្យោបាយទូទាត់ចល័ត» (mPOS) ដើម្បីឲ្យអាជីវករ ឬអ្នកលក់ដូរ ទទួលទូទាត់ប្រាក់ពីអតិថិជនរបស់ខ្លួនបានយ៉ាងងាយស្រួល។ កម្មវិធីនេះ ឥតគិតថ្លៃសេវា និងស័ក្តិសមនឹងអាជីកម្មផ្សេងៗជាច្រើន ដូចជា ហាងកាហ្វេ ហាងថែសម្ផស្ស អាជីវកម្មអនឡាញ អាជីវកម្មផ្តល់សេវា និងអាជីវកម្មផ្សេងៗជាច្រើនទៀត។
កម្មវិធី PayWay Mobile ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុកក្នុងការប្រមូលការទូទាត់បែបឌីជីថល និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាធ្វើការទូទាត់បែបឌីជីថល ជំនួសសាច់ប្រាក់សុទ្ធ ។
ចុច ត្រង់នេះ ដើម្បីដឹងបន្ថែមអំពីកម្មវិធី PayWay Mobile និងអត្ថប្រយោជន៍សម្រាប់អាជីវកម្មរបស់អ្នក។ សម្រាប់ចម្ងល់នានា លោកអ្នកអាចទាក់មកកាន់ធនាគារបានគ្រប់ពេល តាមលេខ 023 225 333 ឬឆាតតាម ផេក Facebook (ABA Bank) ឬវិបសាយរបស់ធនាគារ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]