ចិន៖ នៅលើគេហទំព័រជាច្រើន ក៏ដូចជា កាសែត China Times បានរាយការណ៍ថាតារាសម្តែងចាស់វស្សា និងជាដឹងនាំរឿង លោក Stephen Chow ហៅថា ទិនហ្វី ត្រូវបានគេប្តឹងនៅក្នុងតុលាការ ទាមទារសំណង ភាគីក្រុមហ៊ុន ដែលជាដៃគូវិនិយោគរបស់លោក។
នេះបើយោងតាមសមាគមគណៈមេធាវីហុងកុង បានឲ្យដឹងថាបុរសជាអ្នកដឹកនាំរឿង គឺស្ថិតនៅក្នុងផលវិបត្តិយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរូបលោកចាញ់បណ្តឹង តារាប្រុសរូបនេះ នឹងត្រូវបង់លុយអោយក្រុមហ៊ុន New Culture Media ចំនួន ១៣១ លានដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រឡប់ទៅវិញ នៅឆ្នាំ ២០១៦ តារាប្រុស វ័យ ៥៨ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យាភ្នាល់ជាមួយក្រុមហ៊ុន New Culture Media ដោយខ្លឹមសារត្រូវរកប្រាក់ចំណេញ ១៤០ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំ។ ប្រសិនបើគោលដៅមិនត្រូវបានសម្រេចនោះលោក Chow នឹងទូទាត់ជាសាច់ប្រាក់ ឬទិញភាគហ៊ុនរបស់ក្រុមហ៊ុនត្រឡប់មកវិញ។
ជាលទ្ធផល ប្រាក់ចំណេញវិនិយោគដែលសម្រេចបាននៅឆ្នាំ ២០១៩ មានចំនួនជាង ២០ លានដុល្លារអាមេរិកដែលមិនគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនរបស់លោក ដើម្បីសងបំណុលនោះទេ ប្រភពខ្លះបាននិយាយថាលោកក៏ត្រូវជំពាក់បំណុលរហូតដល់ ៨៤,៦ លានដុល្លារដោយសារតែការវិនិយោគអាជីវកម្មមិនបានជោគជ័យ ជាមួយខ្សែភាគយន្តថ្មី៊។
តួយ៉ាង រឿងរ៉ាវភ្នាល់បែបនេះ បានក្លាយជាប្រធានបទដែលធ្លាប់ស្គាល់នៅក្នុងពិភពសិល្បៈកម្សាន្តចិន ជាក់ស្តែងបច្ចុប្បន្ននេះ ដោយសារតែ ឧស្សាហកម្មភាពយន្ត និងទូរទស្សន៍កំពុងតែកើនឡើងពិភព បានឲ្យក្រុមហ៊ុនមួយចំនួន បែរជា ប្តូរទៅការភ្នាល់ដោយកិច្ចសន្យាសេដ្ឋកិច្ច ដែលបានកើតឡើងជារឿយៗ នៅពិភពសិល្បៈចិន៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]