ភ្នំពេញ៖ កាលពីថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញបានប្រកាសពីទីតាំងមួយចំនួនដែលមានឆ្លងកូវីដ១៩ច្រើនជាងគេបង្អស់នៅក្នុងរាជធានីភ្នំពេញ ដែលតម្រូវឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបញ្ហានេះ។

ដោយឡែក ទីតាំងដែលមានហានិភ័យខ្លាំងជាងគេក្នុងការឆ្លងកូវីដ១៩នោះមានដូចជា ស្រុក ខណ្ឌខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ
សង្កាត់កន្ទោក ខណ្ឌកំបូល
សង្កាត់ស្រះចក ខណ្ឌដូនពេញ
សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ
សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ
សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕

 ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលទស្សនារូបភាពខាងក្រោម៖

ទីតាំងដែលមានការឆ្លងកូវីដ១៩ច្រើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]