ថៃ៖ ប្រិយមិត្តប្រាកដជាបានដឹងហើយថា តារាស្រីជើងចាស់ថៃមួយចំនួន ពួកគាត់ក៏បានមានគ្រួសារ និងជាពិសេសគឺមានកូនៗធំៗ ដែលខ្លះក៏មានមុខរបរប្រចាំខ្លួន ព្រមទាំងជាកូនដែលប្រកបដោយគន្លងធម៌។
ថ្ងៃនេះសូមនាំមហាជនទាំងអស់គ្នាមកមើលពីកូនស្រីរបស់តារាៗដែលពួកគេសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាតមិនចាញ់ អ្នកម្ដាយប៉ុន្មាននោះទេ ក្នុងនោះពួកគេ ជានារីដ៏រឹងមាំ ឆ្លាត ពូកែ ដែលនរណាៗឃើញហើយច្រណែន និងជានារីស្ថិតក្នុងក្ដីស្រម៉ៃបុរសៗយើងគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ Sanook
១. Nonie ជាកូនស្រី Ann Sirium


Nonie និង Ann Sirium ជាម្ដាយកូនដែលធ្វើឱ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំងព្រោះសម្រស់របស់អ្នកទាំងពីរមិនចាញ់គ្នានោះទេ ជាពិសេស Nonie នាងបានធ្វើឱ្យគ្រប់គ្នាឈ្លក់វង្វេងនឹងសម្រស់ដ៏គួរឱ្យទាក់ទាញ និង ភាពស៊ិចស៊ីរបស់នាងជាខ្លាំង។
២. Bellelani ជាកូនស្រី Kaew Apiradee


Bellelani ជាកូនស្រីរបស់Kaew Apiradee នាងមិនត្រឹមតែជាកូនស្រីរបស់តារាជើងចាស់នោះទេ តែ Bellelani នាងក៏ជាបវរកញ្ញាឯក ប្រចាំឆ្នាំ២០១៧ ដែលអាចនិយាយបានថា ស្រស់ស្អាត ឆ្លាត និងមានសមត្ថភាពថែមទៀតផង។
៣. Pleng Chontida ជាកូនស្រី Nantida


Pleng Chontida ជាកូនស្រី Nantida ដែលនាង មានសមត្ថភាពពេញខ្លួនជា តារាបង្ហាញម៉ូត ជាអ្នកចម្រៀង និងជាតារាសម្ដែង នៅក្នុងបទចម្រៀងមួយចំនួនថែមទៀតផង នេះដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដែលជាចំណែកធ្វើឱ្យនាងលេចធ្លោមួយកម្រិតទៀត។
៤. Namtar Natchaa ជាកូនស្រី Tuch Mayura


Namtar Natchaa ជាកូនស្រី Tuch Mayura ដោយនាងជាកូន និងជាម្ដាយដ៏រឹងមាំម្នាក់ ក្នុងការ តស៊ូក្នុងជីវិត មិនតែប៉ុណ្ណោះនាង ក៏ជានារីម្នាក់ដែលមានភាពលេចធ្លោនៅក្នុងកែវភ្នែករបស់មហាជន ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងភាពស៊ិចស៊ីរបស់នាងដែលជាភាពទាក់ទាញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]