ប្រទេសឥណ្ឌា៖​ សត្វតោមួយក្បាល បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងសួនសត្វឥណ្ឌា ខណៈសត្វតោ ៨ក្បាលទៀត ត្រូវបានគេរកឃើញថា វិជ្ជមានកូវីដ១៩ ដូចគ្នា។

សួនរបស់រដ្ឋមួយនៅជាយក្រុង ស្ថិតនៅភាគខាងត្បូងទីក្រុង Chennai ប្រទេសឥណ្ឌា នៅថ្ងៃសុក្រនេះ បានប្រកាស ពីការស្លាប់របស់សត្វតោមួយក្បាល មានអាយុ ៩ឆ្នាំ។ ការផ្ទុះមេរោគកូវីដ១៩ ត្រូវបានគេសង្កេតឃើញ កាលពីថ្ងៃព្រហស្បតិ៍្ត នៅពេលសត្វតោ មានសភាពហូរទឹកសំបោរតាមច្រមុះ ។ រីឯ តោដទៃ ហាក់ដូចជាមិនទាន់ចេញរោគសញ្ញា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះ សត្វដែលមានការពាក់ព័ន្ធ ត្រូវបានគេដាក់ឱ្យដាច់ហើយផ្តល់ថ្នាំអង់ទីប៊ីយោទិច។ ហើយសត្វទាំងនោះ កំពុងស្ថិតនៅក្រោមការសង្កេតដោយក្រុមពេទ្យសត្វនៃសួនសត្វនិងក្រុមជំនាញមកពី ពេទ្យសត្វ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសត្វ Tamil Nadu។

ក្នុងនោះដែរ មានករណីឆ្លងវីរុសកូវីដ១៩ ផ្សេងៗជាច្រើនបានរាយការណ៍មកលើសត្វក្នុងនោះមានសត្វខ្លាពណ៌សចំនួន ២ ក្បាលដែលគិតថាបានស្លាប់ដោយសារវីរុសដ៏កាចសាហាវ នៅក្នុងប្រទេសប៉ាគីស្ថាន។

មកទល់ពេលនេះ សត្វតោជាច្រើន ក៏បានធ្វើតេស្តិ៍រកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅក្នុងប្រទេសអេស្ប៉ាញនិងទីក្រុងឥណ្ឌាពីរផ្សេងទៀត រួមទាំងទីក្រុង Hyderabad  ជាកន្លែងដែលសត្វតោចំនួន ៨ ត្រូវបានធ្វើតេស្តិ៍វិជ្ជមាន កាលពីខែមុន នៅឯសួនសត្វ Nehru Zoological Park៕

ប្រភព៖ Daily Mail

តោដែលបានស្លាប់ដោយសារកូវីដ១៩
តោ ដែលបានឆ្លងកូវីដ១៩
សួនសត្វនៅឥណ្ឌា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]