ថៃ៖ Nadech គឺជាតារាប្រុសដ៏មានប្រជាប្រិយភាពមួយរូប ដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗជាច្រើន ព្រោះមិនត្រឹមតែទេពកោសល្យសម្ដែងបានយ៉ាងល្អនោះទេ តែលោកក៏មានសមត្ថភាពផ្នែកចម្រៀង ទៀតផង។

ដោយឡែក ទន្ទឹមនឹងភាពជោគជ័យមួយនេះ តារាប្រុសរូបនេះ ក៏ធ្លាប់មានបញ្ហាខ្លះៗនៅក្នុងអាជីពលោក ផងដែរ ដោយកាលពីថ្មីៗនេះ Nadech បានចេញមកបើកចំហអំពីរឿងរ៉ាវដែលបានកើតឡើង ដោយលោកបានបង្ហាញថា លោកធ្លាប់មានអារម្មណ៍ថាមិនសប្បាយចិត្ត នៅពេលកំពុងថត និងមានអារម្មណ៍ថាមិនសូវស្រួល មានភាពតានតឹង រហូតដល់មានរោគសញ្ញាក្រពេញទីរ៉ូអ៊ីតកើនឡើង។ ពិសេសនោះដែរ លោកក៏បានបញ្ជាក់ថា កាលពីមុននេះ លោកមិនដែលមានបញ្ហាជាមួយនឹងការថត ឬបុគ្គលិកក្រុមថតទាល់តែសោះដែលបញ្ហាទាំងអស់នេះ គឺកើតឡើងពីខ្លួនឯងផ្ទាល់ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត តារាប្រុសរូបនេះ បានបន្ថែមទៀតថា វាមិនមែនកើតឡើងបន្ទាប់ពីការសម្តែងត្រូវបានបញ្ចប់នោះទេ ប៉ុន្តែវាបានកើតឡើងក្នុងអំឡុងពេលនៃការសម្ដែងតែម្ដង ដូច្នេះហើយ ត្រូវព្យាយាមមើលពីខ្លួនឯងម្តងទៀត ធ្វើសមាធិ និងស្វែងរកសកម្មភាព ដែលធ្វើឱ្យការសម្តែងទៅមុខយ៉ាងរលូន ផងដែរ៕

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖

Nadech
Nadech
Nadech
Nadech
Nadech
Nadech

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]