ចិន៖ កាលពីប៉ុន្មានថ្ងៃមុននេះតារាសម្តែងស្រី Angela Baby បានលេចមុខនៅផ្ទាំងផ្សព្វផ្សាយរបស់កម្មវិធីទូរទស្សន៍ ដែលអ្នកម៉ាក់កូនមួយរូបនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងពីសំណាក់ទស្សនិជន ជាមួយនឹងស្ទីលបែបយុវវ័យ របស់នាង។

ដោយឡែក តារាស្រីរូបនេះបានជ្រើសរើស ក្នុងឈុតរ៉ូបខ្លីពណ៌ស ពិតជាស្រស់ស្អាតខ្លាំង និងសាកសមទៅនឹងនាងខ្លាំងតែម្តង គួបផ្សំទៅនឹង សម្រស់ដ៏ក្មេងជាងវ័យទៀតផងនោះ កាន់តែធ្វើឲ្យ ភរិយារបស់ Huang Xiaoming កាន់តែទាក់ទាញថែមមួយកម្រិតទៀតផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត ត្រូវគេសង្កេតឃើញថា នៅលើដៃរបស់នាង គឺបានបំពាក់ទៅនឹងចិញ្ចៀនមួយប្រភេទមួយដែលមានត្បូងពេជ្រដែលមានរាងមកុដ ត្រូវបានគេប៉ាន់ប្រមាណទំហំប្រហែលជា ៥.៥៣ ការ៉ាត់ឯណោះ។

នេះបើតាមប្រភពដដែល នេះគឺជាចិញ្ចៀនដែលនាងធ្លាប់បានពាក់នៅថ្ងៃរៀបការរបស់នាង ក៏ដូចជាពេលថតរូបមង្គលការ ដែលចិញ្ចៀនដ៏មានតម្លៃមួយនេះ ត្រូវបានឲ្យថាវាមានតម្លៃ ១០ លានដុល្លារហុងកុង (ជិត ១,៣ លានដុល្លារអាមេរិក) ដែលស្វាមីរបស់នាង បានជូនឱ្យនៅថ្ងៃរៀបការរបស់ពួកគេ។

ទោះជាយ៉ាងណាក្តី វាមានអ្វីភ្ញាក់ផ្អើលនោះទេ ដែលតារាស្រីជួរមុខដូចជា Angela Baby ពាក់របស់មានតម្លៃបែបនេះ​ ប៉ុន្តែសកម្មភាពរបស់តារាស្រី​វ័យ ៣២ឆ្នាំរូបនេះ​បាន សរបញ្ជាក់ទៅកាន់មហាជន នៃពាក្យចចាមអារ៉ាម ជាច្រើន នៃបញ្ហារកាំរកូសជាមួយស្វាមីនាងឬយ៉ាងណា ព្រោះតែសុខៗ បានជាយកចិញ្ចៀនថ្ងៃរៀបការមកពាក់បែបនេះ ធ្វើឲ្យគេគ្រប់គ្នា លើកមកធ្វើជាប្រធានបទ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Angela Baby
Huang Xiaoming និង Angela Baby
Huang Xiaoming និង Angela Baby រួមទាំងចិញ្ចៀនថ្ងៃមង្គលការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]