ភ្នំពេញ៖ ឌុច សោភា គឺជាតារាសម្តែងជើងចាស់មួយរូបដែលមានប្រជាប្រិយភាពនៅក្នុងបេះដូងយុវវ័យនាពេលកន្លងមក ដោយតារារូបនេះបានរួមចំណែកសម្តែងភាពយន្តជាច្រើនរាប់មិនអស់ផងដែរ។

តួយ៉ាង ទោះបីជាពេលនេះ អ្នកនាងបានដកថយពីអាជីពជាសិល្បការិនី ដោយមកគ្រប់គ្រងជំនួញរបស់ខ្លួនពិតមែន ប៉ុន្តែក្រឡេកមើលសម្រស់តារាស្រីរូបនេះនៅតែស្អាត និងក្មេងជាងវ័យដដែល មិនខុសកាលពីនៅសម្តែងភាពយន្តនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នាពេលថ្មីៗនេះ ឌុច សោភា បានបង្ហោះរូបភាពថ្មីៗរបស់ខ្លួនទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទៀតហើយ ដោយលើកនេះគឺមិនខុសពីពេលមុនៗឡើយ គឺសម្រស់អ្នកនាងគឺនៅស្អាតដូចដើម ទាំងសាច់មុខគឺស្អាត​ សរលោងម៉ត់ខៃ ចំណែករូបរាងគឺនៅតែស្វែលដូចមុនអញ្ចឹងដែរ ដោយមិននឹកស្មានថាតារារូបនេះនៅតែរក្សាភាពក្មេងជាងវ័យបានដូច្នេះសោះ។

ចំណែកអ្នកគាំទ្រពិតជាភ្ញាក់ផ្អើលមិនតិចនោះទេនៅពេលដែល តារាស្រីរូបនេះនៅតែស្អាត និងក្មេងបែបនេះនោះ ខណៈអាយុរាងជ្រេបន្តិចមែនក៏ដោយចុះ៕

 ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលទស្សនារូបភាពខាងក្រោម៖

ឌុច សោភា
ឌុច សោភា
ឌុច សោភា
ឌុច សោភា
ឌុច សោភា (រូបថ្មី)
ឌុច សោភា (រូបថ្មី)
ឌុច សោភា (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]