សហរដ្ឋអាមេរិក៖ មហាជនគ្រប់គ្នាប្រាកដជាបានស្គាល់ពីរឿងបរទេសមួយគឺរឿង «កប៉ាលទីតានិក» ដោយក្នុងនោះ មានតួឯកប្រុស ដ៏សង្ហាគឺ Jack និងតួឯកស្រីមានឈ្មោះថា​ Rose ក្នុងនោះឈ្មោះពិតរបស់នាងមានឈ្មោះថា Kate Winslet ។

Kate Winslet
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Kate Winslet បច្ចុប្បន្ននាងមានវ័យ៤៥ឆ្នាំ ដែលគ្រប់គ្នាបានស្គាល់ថាជា តារាសម្ដែងនៅក្នុងរឿង «កប៉ាល់ទីតានិក» ហើយក្នុងរឿងនោះនាងមានឈ្មោះថា Rose ដែលកាលនោះនាងទើបតែមានអាយុ២១ឆ្នាំតែប៉ុណ្ណោះ តែក្រឡេកទៅមើលសម្រស់របស់នាងវិញគឺពិតជាស្រស់ស្អាតខ្លាំងណាស់ ទាំងរូបរាងទម្រង់មុខ ដែលសាកសមជាមួយនឹងសក់ពណ៌ក្រហមរួញអង្គាដី ដែលពិតជាដូចក្រមុំអឺរ៉ុបកាលពីសម័យដើមខ្លាំងណាស់ ។

ប៉ុន្តែ នៅពីក្រោយនៃភាពស្រស់ស្អាតមួយនេះក៏បានរួមបញ្ចូលជាមួយនឹងការកែកុន និងការច្នៃប្រឌិតឡើងមកផងដែរ ដូចជាសក់របស់នាងជាដើម ដោយអ្នកដឹកនាំរឿងកប៉ាលទីតានិក នេះបានតម្រូវឱ្យនាងលាបពណ៌សក់ក្រហម បែបដិតខ្លាំង និងតម្រូវឱ្យមូររួញជាប់ជានិច្ច។ ដំបូងឡើយ Kate Winslet គិតថាការសម្ដែងរឿងមួយនេះដោយការធ្វើសក់ជារៀងរាល់ថ្ងៃ ប្រហែលមិនប៉ះពាល់ឬមានបញ្ហាដល់សក់ដើមពណ៌ទងដែងរបស់នាងនោះទេ ប៉ុន្តែមិនដូចជាអ្វីដែលបានគិតនោះឡើយ បន្ទាប់ពីសម្ដែងរឿងកប៉ាល់ទីតានិក មួយនេះចប់គឺនាងត្រូវចំណាយពេលរយៈពេល២ឆ្នាំទើបសក់របស់នាង មកសភាពដូចដើមវិញ៕

ប្រភព៖ Thaiza 

Kate Winslet
Kate Winslet
Kate Winslet
Kate Winslet សម្ដែងរឿងកប៉ាល់ទីតានិច
Kate Winsletសម្ដែងរឿងកប៉ាល់ទីតានិច
Kate Winsletសម្ដែងរឿងកប៉ាល់ទីតានិច
Kate Winsletសម្ដែងរឿងកប៉ាល់ទីតានិច
Kate Winsletសម្ដែងរឿងកប៉ាល់ទីតានិច
Kate Winslet សម្ដែងរឿងកប៉ាល់ទីតានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]