ភ្នំពេញ៖ កាលពីព្រឹកមិញ នាថ្ងៃទី០៨ ខែមិថុនា ក្រុមហ៊ុនស្មាតហ្វូនឈានមុខ
OPPO
ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា
បានរៀបចំការតេស្តដំបូងនូវលើស្មាតហ្វូនត្រកូលលំដាប់ខ្ពស់គឺស៊េរី Find នោះគឺម៉ូដែល OPPO Find X3 Pro ដែលកម្មវិធីនោះមានឈ្មោះថា
Find X3 Pro Media Experience ដោយឃើញមានការចូលរួមពីអ្នកតំណាងរបស់ក្រុមហ៊ុន
OPPO និងពិធីករ ជា វណ្ណារិទ្ធិ
ព្រមទាំងបងប្អូនសារព័ត៌មានល្បីៗ (ប៉ុន្តែការចូលរួមចំនួនមានកំណត់
ដោយគោរពតាមគោលការណ៍ និងការណែនាំរបស់រាជរដ្ឋាភិបាលអំពីហាមការជួបជុំគ្នាច្រើន
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19)
បានអញ្ជើញចូលរួមដើម្បីផ្តល់ជាសក្ខីភាពក្នុងការបើកប្រអប់ (Unboxing) និងការតេស្តប្រើប្រាស់ដំបូងនូវស្មាតហ្វូន Flagship លំដាប់កំពូល OPPO Find X3 Pro ជាផ្លូវការ
និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
ដោយកម្មវិធីនេះប្រព្រឹត្តទៅនៅឯហាងទំនើប OPPO Brand Store (OPPO
ប្រ៊េនស្ត័រ) ដែលមានទីតាំងនៅក្នុងផ្សារទំនើប Exchange
Square ជាន់ទី១ (ក្បែរវត្តភ្នំ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងកម្មវិធីនោះផងដែរ
កញ្ញា ទួត ពិសីវលក្ខណ៌ ជាប្រធានផលិតផលនៃក្រុមហ៊ុន OPPO បានឡើងធ្វើបទបង្ហាញអំពីលក្ខណៈពិសេសៗនៃកំពូលស្មាតហ្វូនជំនាន់ថ្មី
OPPO Find X3 Pro យ៉ាងដូច្នេះថា៖
ការលើកឡើងរបស់កញ្ញា ទួត ពិសីវលក្ខណ៌
ទន្ទឹមជាមួយគ្នាផងដែរ ពិធីករដ៏ល្បីឈ្មោះរូបសង្ហា ជា
វណ្ណារិទ្ធិ ក៏បានបន្ថែមដោយសង្កត់ធ្ងន់ថា៖
ការលើកឡើងរបស់លោក ជា វណ្ណារិទ្ធិ
ដូច្នេះ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់
និងស៊ីជម្រៅនៅលើស្មាតហ្វូន Flagship លំដាប់កំពូល OPPO Find X3
Pro លោកអ្នកអាចចូលទៅកាន់ផេកហ៊្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។ លើសពីនេះទៅទៀត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧:០០ យប់ OPPO ក៏មានកម្មវិធីសម្ពោធនូវស្មាតហ្វូន OPPO Find X3 Pro ជាផ្លូវការតាមរយៈអនឡាញនៅលើផេកហ៊្វេសប៊ុកផ្លូវការរបស់ OPPO ផងដែរ។ កុំភ្លេចចូលរួមទស្សនា និងកុំភ្លេចនាំគ្នាចុច Like, Share និង Comments ទាំងអស់គ្នាផងណា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]