ព្រះសីហនុ ៖ ពិតណាស់ មិនយូរទៀតទេ រូបសំណាក នៅចំណុចប្រសព្វទាំង៣ ក្នុងខេត្តព្រះសីហនុ នឹងលេចចេញជា រូបរាងឡើង ជាមួយនឹងរូបរាងខុសប្លែកពី បណ្តាខេត្តផ្សេងៗ និយាយពីអត្ថន័យវិញ គឺជ្រាលជ្រៅខ្លាំងណាស់ កម្ពស់ក៏ខ្ពស់ បើសឹងជា បានតម្លើងហើយ ប្រាកដជា ទាក់ទាញខ្លាំងហើយ។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.សហីរាជមុខ៣ ៖
ដកស្រង់ចេញពីចម្លាក់សិល្បៈរចនាបទបាយ័ន នាដើមសតវត្សទី១២ ជានិមិត្តរូបនៃក្រុងព្រះសីហនុ ទុកជា ការគោរពដឹងគុណូបការៈ ចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ (សម្តេចព្រះនរោត្តម សីហនុ) ដែលមានកម្ពស់ ៩ម៉ែត តម្កល់លើបល្ល័ង្គកម្ពស់ ៥,៦៥ម៉ែត កម្ពស់សរុប ១៥,១៥ម៉ែត ធ្វើពីលោហៈធាតុ តំណាងឲ្យ សេចក្តីសុខ សុភមង្គល និងភាពសុខសាន្ត។ រូបសំណាកនេះ នឹងត្រូវសាងសង់ នៅរង្វង់មូលចំណុចប្រសព្វ រវាងផ្លូវជាតិលេខ៤ និងវិថីតេជោតញ្ញាណ។
២. ព្រះសិវៈ ៖
និមិត្តរូបនៃ ការបង្កើតលោក ព្រមទាំង តំណាងឲ្យក្តីសុខ សុខុដុមនីយកម្ម ក្នុងគ្រួសារ និងសង្គម។ បដិមាព្រះសិវៈ និងព្រះនាងឧមាភគវតី ធ្វើពីលោហៈ កម្ពស់៩ម៉ែត្រ គង់លើបល្ល័ង្កកម្ពស់ ៦,១៥ម៉ែត្រ សរុបកម្ពស់ ១៥,១៥ម៉ែត្រ។ ព្រះបដិមា នេះនឹងរៀបតម្លើង នៅចំណុចប្រសព្វ រវាងមហាវិថីរាម និងមហាវិថីឆ្នេររាម។
គួរបញ្ជាក់ថា ព្រះសិវៈ ឫព្រះឥសូរ ជាព្រះអាទិទេព បង្កើតលោក និងជាព្រះបំផ្លាញលោក ក្នុងសម័យមហានគរ ក្សត្រខ្មែរច្រើនអង្គ បានសាងសង់ប្រាសាទជាច្រើន ឧទ្ទិសដល់ ព្រះសិវៈ ដូចជា ប្រាសាទបន្ទាយស្រី ប្រាសាទបាគង ជាដើម។
៣.ព្រះថោងនាងនាគ ៖
ព្រះថោងនាងនាគ មានរឿងព្រេងទេវកថាខ្មែរដំណាល ថាជាស្តេចផែនដី មានចិត្តស្រលាញ់នាងនាគ ជាកូនស្តេចនាគ ហើយបានក្លាយជា និមិត្តរូបក្នុងការកកើតទឹកដី វប្បធម៌ ប្រពៃណី ជាពិសេស ក្នុងការរៀបមង្គលការ។ ជាមួយគ្នានេះ រូបសំណាក នឹងត្រូវតម្លើងនៅចំណុចប្រសព្វផ្លូវ មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ នៃខេត្តព្រះសីហនុ ដោយ បែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ។
មួយវិញទៀត រូបសំណាកនេះ សាងសង់កម្ពស់ ២១ម៉ែត ជានិមត្តិរូបនៃការកកើតទឹកដីខ្មែរ វប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ៕
ប្រភព ៖ កម្ពុជាថ្មី
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]