រាជធានីភ្នំពេញ៖ យោងតាមលិខិតបំភ្លឺថ្មីមួយរបស់ លោក ឌួង ងៀប ទាក់ទិននឹងការចោទប្រកាន់រូបលោក នៅលើបណ្តាញសង្គម ដោយបានចោទរូបលោក បានចេញពីផ្ទះ ដោយបន្សល់បំណុលទុកឱ្យប្រពន្ធកូន ជាអ្នកទទួលខុសត្រូវរ៉ាប់រងសង។
ក្នុងនោះ លោក ឌួង ងៀប បានរ៉ាយរ៉ាប់ធ្វើការបកស្រាយដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្ញុំសូមបញ្ជាក់ជូនថា រាប់សិនឆ្នាំមកនេះ ខ្ញុំរកស៊ីដាក់ទុនលើវិស័យអចលនទ្រព្យដោយប្រើប្រាស់ទុនវិនិយោគ ខ្ចីឥណទានពីធនាគារចំនួន ២ តែប៉ុណ្ណោះ (គឺធនាគារ សាខម និងធនាគារស៊ិនហាន កូរ៉េ) ហើយចុងក្រោយនេះ នៅចន្លោះឆ្នាំ ២០១៩ ខ្ញុំក៏សម្រេចចិត្តបណ្តាក់ទុនទិញដីមាន ៤ គម្រោងដូចខាងក្រោមនេះ ៖
១ – គម្រោងទី ១ ៖ ទិញដី ១ ហិកតាស្ថិតនៅផ្លូវ ឌួង ងៀប ២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ពីលោក ជ្រុយយីន ក្នុងតម្លៃ ៦,០០០,០០០ ដុល្លារ (ប្រាំមួយលានដុល្លារ) ដោយក្នុងនោះខ្ញុំ និងភរិយាខ្ញុំខ្ចីលុយពីធនាគារ ៤,០០០,០០០ ដុល្លារ (បួនលានដុល្លារ) ចំណែកអតីតប្តីប្រពន្ធ ឌួង ឆាយ ខ្ញុំនិយាយជាមួយធនាគារឱ្យជួយទម្លាក់លុយឱ្យខ្ចី ២,០០០,០០០ ដុល្លារ ដើម្បីចូលហ៊ុន
ដែរ ។
២- គម្រោងទី ២ ៖ ទិញដីជិត ១ ហិកតា (ផ្លូវកែង) សព្វថ្ងៃជាបុរី ឌួង ងៀប ទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ (តម្លៃជាង ២,០០០,០០០ ដុល្លារ) ពីលោក អ៊ឺង ធានសួរ ។
៣- គម្រោងទី ៣ ៖ ទិញដីជាង ១២ ហិកតា នៅភូមិក្រាំងចេក ឃុំដើមឬស ស្រុកកណ្តាលស្ទឹង តម្លៃជាង ២,០០០,០០០ ដុល្លារ (ពីរលានដុល្លារ) សព្វថ្ងៃបានសង់ជារោងចក្រមួយចំនួន ។
គម្រោងទី ៤ ៖ សមាជិកគ្រួសារខ្ញុំម្នាក់បានដកលុយពីធនាគារសាខមបែង ដោយទម្លាក់លុយចូលហ៊ុនជាមួយ កាស៊ីណូ (CASINO) មួយក្នុងក្រុងភ្នំពេញ (អស់ជាង២លានដុល្លារ) ហើយការចូលហ៊ុននេះមិនអាចដកហ៊ុនវិញបានទេ ។
ដូច្នេះសរុបគម្រោងវិនិយោគលុយទាំង ៤ គម្រោងនេះយកលុយពីធនាគារទាំង ២ ដូចខាងលើ អស់តែប្រមាណ ១០,០០០,០០០ ដុល្លារ (ដប់លានដុល្លារ) តែប៉ុណ្ណោះ មានឯកសារនៅធនា
គារ ។
ចំណែកលុយយកពីធនាគាររបស់អតីតប្តីប្រពន្ធ ឌួង ឆាយ ពីធនាគារទាំងពីរ ដូចខាងលើចំនួន ២,៧០០,០០០ ដុល្លារ (ពីរលានប្រាំពីរសែនសដុល្លារ) តែប៉ុណ្ណោះ ដែលមាន ២ គម្រោងតែប៉ុណ្ណោះ ។
គម្រោងទី ១ ៖ ចូលហ៊ុនទិញដីចំនួន ១ ហិកតា ជាមួយរូបខ្ញុំ ស្ថិតនៅផ្លូវ ឌួង ងៀប ២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ចំនួន ២,០០០,០០០ ដុល្លារ (ពីរលានដុល្លារ) ។
គម្រោងទី ២ ៖ វិនិយោគទិញដី ដើម្បីធ្វើតំបន់រោងចក្រស្ថិតនៅផ្លូវលេខ ១៣០ ភូមិច្រាមខាងត្បូង ឃុំព្រះនិព្វាន ស្រុកគងពិសី អស់ទឹកប្រាក់ ៨៥០,០០០ ដុល្លារ (ប៉ែតសិបប្រាំម៉ឺនដុល្លារ) ។
ដូច្នេះក្រុមគ្រួសារខ្ញុំ ជំពាក់ធនាគារ តែប្រមាណ ១០,០០០,០០០ ដុល្លារ (ដប់លានដុល្លារ) ចំណែកអតីតក្រុមគ្រួសារ ឌួង ឆាយ ជំពាក់ធនាគារតែ ២,៧០០,០០០ ដុល្លារ (ពីរលានប្រាំពីរសែនដុល្លារ) តែប៉ុណ្ណោះ ។
ដូច្នេះហើយក្រុមគ្រួសារខ្ញុំបាទ និងអតីតគ្រួសារ ឌួង ឆាយ ជំពាក់បំណុលធនាគារខាងលើទាំងពីរតែ ១២ លានដុល្លារជាងតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ការវិនិយោគលើវិស័យអចលទ្រព្យចុងក្រោយនេះក្នុងឆ្នាំ ២០១៩ មិនមានពាក់ព័ន្ធទ្រព្យសម្បត្តិដែលខ្ញុំបែងចែក ទុកកេរ្តិ៍មរតកឱ្យកូន និងភរិយាឡើយ ។
មិនដូចកូនស្រីទី ២ ខ្ញុំថា ជំពាក់ធនាគារទាំង ២ ខាងលើ ចំនួន ១៤ លានដុល្លារ (ដប់បួនលានដុល្លារ) នោះទេ ព្រោះកូនស្រីទី ២ ខ្ញុំមិនដែលធ្លាប់បាន និងធ្លាប់វិនិយោគព្រមទាំងពាក់ព័ន្ធការងាររកស៊ីរបស់ខ្ញុំបាទទេ ឮតែគេថា ចេះថា តាមគេទៅ ។ ចំណែកអ្នកដែលធ្វើសន្និសិទ្ធកាសែត ព្រោះអត់ធ្លាប់ចូលការមេរ៉ាភ័យផង យំផង ចេះតែថាៗទៅ ដើម្បីឱ្យគេអាណិត (ថាប្តីទុកបំណុលឱ្យគ្រួសារ ម៉ែកូនរាប់សិបលានដុល្លារ ដើម្បីឱ្យគេស្អប់ខ្ញុំ) ។
ហើយក្នុងខែមិថុនា ឆ្នាំ ២០២១ ភរិយាខ្ញុំ និង ឌួង ឆាយ បានលក់ដីដែលចូលហ៊ុនគ្នាទិញពីមុនចំនួន ៦,០០០,០០០ ដុល្លារ (ប្រាំមួយលានដុល្លារ) ស្ថិតលើផ្លូវ ឌួង ងៀប ២ ដែលបានរៀបរាប់ខាងលើនោះបានតម្លៃជិត ៧,០០០,០០០ ដុល្លារ (ប្រាំពីរលានដុល្លារ) វិញហើយ ។ ចំណែកកូនស្រីទី ២ របស់ខ្ញុំ និង ឌួង ឆាយ ក៏បានលក់ដី ១ ដុំតូចស្ថិតលើផ្លូវ ឌួង ងៀប ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តម្លៃជាង ២ លានដុល្លារទៀតក្នុងខែមិថុនា ឆ្នាំ ២០២១ នេះ ។ ដូច្នេះក្រុមគ្រួសារខ្ញុំជំពាក់បំណុលធនាគារទាំងពីរដែលរាប់អានជិតដិតនោះ ប្រហែលជាង ៤ លានដុល្លារតែប៉ុណ្ណោះ ។ ហើយទឹកប្រាក់ជំពាក់ធនាគារទាំងពីរ ដូចខាងលើនោះ គឺជាការវិនិយោគក្នុងគម្រោងនៅសល់ ៣ ទៀតគឺ ៖
១) – បុរីឌួង ងៀបទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ
២) – តំបន់រោងចក្រ ភូមិក្រាំងចេក ឃុំដើមឬស ស្រុកកណ្តាលស្ទឹង
៣) – ដីសម្រាប់តំបន់រោងចក្រ ផ្លូវ ១៣០ ភូមិច្រាមខាងត្បូង ឃុំព្រះនិព្វាន ស្រុកគងពិសី របស់ឌួង ឆាយ ទើបដាក់ទុនតែ ៨៥០,០០០ ដុល្លារ (ប៉ែតសិបប្រាំម៉ឺនដុល្លារ)
ហើយការបំភ្លឺលើកនេះ ខ្ញុំសូមអភ័យទោសពីអ្នកដែលចូលរួម និងខមមិនផងដែរ ព្រោះវាជារឿងបុគ្គលគ្រួសារមិនគួរខ្ញុំយកមករំខានដល់សង្គមទេ ។ ដោយអតិថិជនដែលបានទិញ និងកក់ប្រាក់ផ្ទះក្នុងបុរី ឌួង ងៀប ហើយនោះសំណូមពរខ្ញុំត្រូវតែបំភ្លឺ ដើម្បីសម្រាប់អ្នករកស៊ីដែលពាក់ព័ន្ធជាមួយសមាជិកគ្រួសារខ្ញុំចាប់ពីឥឡូវនេះតទៅ មានទំនុកចិត្តឡើងវិញ ។ កុំឱ្យគេថា គ្រួសារនេះ ជំពាក់បំណុលគេច្រើនម្ល៉េះ ។ ខ្ញុំបាទសូមស្វាគមន៍អ្នកដែលចូលមកខមមិនថា ៖ ឧទាហរណ៍ជម្រៅទឹកមានត្រីប៉ុន្មាន ? យើងពុំអាចដឹងបានទេ ឯជំម្រៅរឿងគ្រួសារ នីមួយៗក៏ដូចគ្នាអញ្ចឹងដែរ ៕
ប្រភព៖ KSP Daily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]