មីយ៉ាន់ម៉ា: កាលពីពេលថ្មីៗកន្លងទៅនេះ បវរកញ្ញាភេទទី៣អន្តរជាតិរបស់ប្រទេសមីយ៉ាន់ម៉ា(Miss Queen International) នាង May Thitsar Maung បានទទួលមរណភាពនៅក្នុងឧបត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានឆក់យកជីវិតរបស់នាង ភ្លាមៗនៅនឹងកន្លែងផ្ទាល់តែម្តង។

  នាង May Thitsar Maung 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ភ្លាមៗនោះ ស្ថាប័នបវរកញ្ញាភេទទី៣ របស់ប្រទេសមីយ៉ាន់ម៉ា ក៏បានធ្វើការបង្ហោះសាររំលែកទុក្ខជាមួយក្រុមគ្រួសាររបស់នាង  May Thitsar Maung ដែលបានស្លាប់នៅក្នុងហេតុការណ៍ដ៏នឹកស្មានមិនដល់ ខណ:ពេលដែលហ្វេនៗ និងអ្នកគាំទ្រនាងជាច្រើនក៏បានបង្ហោះសារមរណទុក្ខ និងចូលរួមសម្តែងការសោកស្តាយចំពោះការបាត់បង់បេក្ខភាពបវរកញ្ញាភេទទី៣ របស់ប្រទេសមីយ៉ាន់ម៉ា ដ៏ឆ្នើមម្នាក់នេះផងដែរ។

សូមរំលឹកផងដែលថា នាង May Thitsar Maung កើតនៅក្នុងឆ្នាំ១៩៩៩ នាងគឺជាម្ចាស់ជ័យលាភីឯកនៅក្នុងការប្រកួតប្រជែងបវរកញ្ញាភេទទី៣ របស់ប្រទេសមីយ៉ាន់ម៉ា កាលពីកំឡុងឆ្នាំ២០១៩កន្លងទៅ និងជាបេក្ខភាពមួយរូបដ៏មានភាពលេចធ្លោផងដែរ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះ ទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖

  នាង May Thitsar Maung 
  នាង May Thitsar Maung 
  នាង May Thitsar Maung 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]