សៀមរាប: យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូន ដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលករណីនេះគឺជាការឆ្លងក្នុងសហគមន៍ និងមានប្រភពនៃការចម្លង ចេញពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំ-គោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ទន្ទឹមគ្នានេះ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ រកឃើញថា លោក វ៉ាន់ វាសនា អាយុ២៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិល្វា ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ជាបុគ្គលមានទំនាក់ទំនងផ្ទាល់ ជាមួយបុគ្គលិកវិជ្ជមានជំងឺកូវីដ-១៩ នៅភោជនីយដ្ឋានពិភពធម្មជាតិ។ សមត្ថកិច្ច ក៏បានចុះមកដល់អាស័យដ្ឋានបណ្តោះអាសន្នរបស់បុគ្គលនេះ នៅបន្ទប់ជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-សៀមរាប(ក្រោយសណ្ឋាគារអង្គរអេរ៉ា) តែបុគ្គលនេះ មិនបានសហការ និងបានរត់គេចខ្លួនបាត់។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់លោក វ៉ាន់ វាសនា សូមរួសរាន់សហការជាមួយសមត្ថកិច្ច និងក្រុមគ្រូពេទ្យ (មណ្ឌលចត្តាឡីស័កគរុកោសល្យ និង វិក្រឹតការខេត្ត) ដើម្បីយកសំណាកធ្វើតេស្តស្រាវជ្រាវជំងឺកូវីដ-១៩ កុំបីខាន។ ជាមួយគ្នានេះ ចំពោះបងប្អូនដែលបានពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយ លោក វ៉ាន់ វាសនា សូមរួសរាន់ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងតាមដានសុខភាព ក្នុងករណីសង្ស័យ ឬមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ បុគ្គលទាំងឡាយណាមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក ឬគេចវេច មិនសហការជាមួយសមត្ថកិច្ចក្នុងការយកសំណាក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន៕

លោក វ៉ាន់ វាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]