ភ្នំពេញ: កាលពីពេលថ្មីៗកន្លងទៅនេះតុលាការបានសម្រេចលើកលែងការចោទប្រកាន់ទៅលើ កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ពិធីការិនីប្រចាំនៅស្ថានីយទូរទស្សន៍ MY TV និងជាអតីតបេក្ខភាពបវរកញ្ញា Miss Grand Cambodia ដែលប្តឹងដោយ ឧកញ៉ា ហេង សៀពីបទលួចមានស្ថានទម្ងន់ទោស ដោយយោងតាមដីកាសម្រេចលើកលែងការចោទប្រកាន់ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចដូចតទៅ៖

កញ្ញា មាន ពេជ្ររីតា និងមេធាវី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/.លើកលែងការចោទប្រកាន់លើឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ ដែលមានអត្តសញ្ញាណដូចខាងលើពីបទ «លួចមានស្ថានភាពទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា» ប្រព្រឹត្តនៅចំណុចផ្លូវ១៣៨ កែងផ្លូវ២៥៩ ស្ថិតនៅក្រុម២៨ ភូមិ១០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

២/. សម្រេចលើវត្ថុចាប់យកដូចខាងក្រោម៖

២.១: ប្រគល់នូវទូរស័ព្ទ១គ្រឿង ម៉ាក iPhone 12 pro Max ពណ៌ទឹកមាស បែកអេក្រង់ (មិនប្រក្រតី) ឱ្យទៅម្ចាស់ដើមវិញឈ្មោះ ហេង សៀ ដូចមានក្នុងកំណត់ហេតុទទួលវត្ថុចាប់យកលេខ៩០០រវត ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

២.២: ប្រគល់នូវទូរស័ព្ទ១គ្រឿងម៉ាក iPhone Pro Max ពណ៌ខ្មៅ បែកអេក្រង់ ឱ្យទៅម្ចាស់ដើមវិញឈ្មោះ មាន ពេជ្ររីតា ។

២.៣: រឹបអូសនូវកូនកាំបិតចុងស្រួច ដងខ្មៅ ចំនួន១ដើម ដូចមានក្នុងកំណត់ហេតុ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមរំលឹកផងដែលថា កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការចោទប្រកាន់ពីបទ លួចមានស្ថានភាពទម្ងន់ទោស បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយ លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ ជាមួយនឹង ការចោទប្រកាន់នេះ នាពេលកន្លងទៅ តុលាការបានសម្រេចឃុំខ្លួននាងជាបណ្តោះអាសន្ន ប៉ុន្តែដោយមានការចូលខ្លួនការពារក្តី និងដាក់ពាក្យស្នើរបស់ ក្រុមមេធាវីស្ម័គចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ តុលាការបានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួន។​យ៉ាងណាមិញ ក្រោយចេញដីកាសម្រេចលើកលែងការចោទប្រកាន់នេះ អាចបង្ហាញជាសញ្ញាមួយដ៏ល្អ សម្រាប់ការស្វែងរកយុត្តិធម៌សម្រាប់កញ្ញា មានពេជ្រ រីតា៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ និងលម្អិតជាងនេះទៅទៀតនោះ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖

ដីកាលើកលែងការចោទប្រកាន់  
ដីកាលើកលែងការចោទប្រកាន់  
ដីកាលើកលែងការចោទប្រកាន់  
ដីកាលើកលែងការចោទប្រកាន់  
ដីកាលើកលែងការចោទប្រកាន់  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]