ថៃ៖ ជាគូស្នេហ៍ ដ៏ពេញនិយមនិងទទួលបានការគាំទ្រយ៉ាងខ្លាំងក្រោយពីពួកគេបានផ្ដើមទំានក់ទំនងនឹងគ្នាជាច្រើនឆ្នាំមក។ យ៉ាងណាមិញគូស្នេហ៍តារាថៃបីគូនេះ ក៏កាន់តែបង្ហាញពីភាពផ្អែមល្ហែម តាមរយៈសកម្មភាពជាច្រើន បង្ហាញដល់បណ្ដាអ្នកគាំទ្រ បានទស្សនាកម្សាន្តអារម្មណ៍ ជាពិសេស សកម្មភាពដ៏ផ្អែមល្ហែមទាំងនេះ បានធ្វើឲ្យអ្នកទាំងពីរ ទទួលបានការគាំទ្រ កាន់តែខ្លាំងឡើង ។    

ដោយឡែកមិន គូស្នេហ៍បីគូនេះមិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ទៅលើសកម្មភាពស្វីតៗរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែអ្នកគាំទ្រថែមទាំងចាប់អារម្មណ៍ទៅលើការហៅឈ្មោះគ្នារបស់គូស្នេហ៍នេះទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថាគូស្នេហ៍ពួកគេហៅគ្នា គួរឲ្យស្រឡាញ់យ៉ាងណា?

សូមទស្សនារូបភាពខាងក្រោម៖

១.Dan Worrawech

Dan Worrawech និង មិត្តស្រី

យោងតាមប្រភពព័ត៌មានបានអោយដឹងថាលោក Dan Worrawech ហៅមិត្តស្រីរបស់លោកថា Ung Ung ។ គួរបញ្ជាក់ផងដែរថា គូស្នេហ៍មួយគូនេះបានទាក់ទងគ្នាអស់រយៈពេលជាង ១០ ឆ្នាំមកហើយ អ្នកគាំទ្រជាច្រើនសង្ឃឹមថាពួកគេនឹងរៀបការឆាប់ៗនេះ។

២.Bow Maylada និង Mik Thongraya

 Bow Maylada និង មិត្តប្រុស

នៅថ្ងៃទី ០៦ ខែមិថុនា Bow Maylada បានចូលរួមកម្មវិធី the popular TV show 3 Zaap ក្នុងនាមជាភ្ញៀវកិត្តិយស។ តារាសម្តែងរូបនេះបានបង្ហើបឱ្យដឹងថានាងបានហៅមិត្តប្រុសរបស់នាងថា Kon Dee (A nice guy) ។ជាក់ស្ដែង កាលពីពេលថ្មីៗនេះតារាសម្តែងរូបនេះបានធ្វើអោយតារាស្រីរូបនេះមានការភ្ញាក់ផ្អើលជាមួយនឹងផ្កានិងនំខេកនៅថ្ងៃកំណើតរបស់នាង។

៣. Nadech Kugimiya និង Yaya Urassaya

Nadech Kugimiya និង yaya និង គ្រួសារ

នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មានលោក Nadech Kugimiya បានសារភាពថាជាធម្មតាលោកហៅYaya ថា Tee Ruk (Darling)  នៅពេលដែលពួកគេនៅជាមួយគ្នា។ ទន្ទឹមនឹងនេះ Yaya Urassaya និយាយថានាងហៅលោកេះNadech ថា P 'Bear នាងបន្ថែមថាវាអាស្រ័យលើស្ថានការណ៍ប៉ុន្តែនាងភាគច្រើនហៅលោកថា P​(បង)។

Nadech Kugimiya និង yaya 

ប្រភព៖ thaiupdate

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]