បន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៍មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី០៩​ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាល បានបន្តរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣៥នាក់ និងមានអ្នកជាសះស្បើយ ចំនួន ៩៥នាក់។ 

ក្នុងនោះដែរ រដ្ឋបាលខេត្ត ក៏បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណៈជន ដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ដោយផ្ទាល់  ត្រូវរួសរាន់ មកជួបក្រុមគ្រូពេទ្យ និង ធ្វើចត្តាឡីស័ក ដើម្បីយកសំណាក ទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវធ្វើចត្តាឡីស័ករៀងៗខ្លួននៅតាមផ្ទះ ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃ ជាដាច់ខាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងករណីដែលមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្តៅពី៣៧ អង្សារសេ ក្អក ឬកណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ត្រូវប្រញាប់ទំនាក់ទំនង ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត  និង អាជ្ញាធរមូលដ្ឋាន តាមរយៈលេខ ០១២ ៧២ ៤០ ៤២ និង ០១២ ៩៤ ៨៧ ៧៩៕

ច្រកព្រំដែន ប៉ោយប៉ែត បន្ទាយមានជ័យ
សេចក្តីប្រកាសព័ត៍មានរដ្ឋបាលខេត្តបន្ទាយមានជ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]