បរទេស៖ ក្រុមហ៊ុនចាត់ចែង Core Management ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបង្ហោះព័ត៌មានដ៏ក្រៀមក្រំនៅលើបណ្តាញសង្គមតារាសម្តែងស្រីវ័យក្មេង Lorina Kamburova ដែលមានសញ្ជតិ ប៊ុលហ្គារីទើបតែទទួលមរណភាព នៅឯមន្ទីរពេទ្យក្នុងទីក្រុងមូស្គូដោយសារជំងឺកូវីដ១៩។
យោងតាមគេហទំព័រ We Got This Covered បានឲ្យដឹងថាតារាសម្តែងវ័យ ២៩ ឆ្នាំរូបនេះបានទទួលមរណភាពកាលពីថ្ងៃទី ២៧ ខែឧសភានៅមន្ទីរពេទ្យមួយក្នុងទីក្រុងមូស្គូប្រទេសរុស្ស៊ី បន្ទាប់ពីការឆ្លងមេរោគកាចសាហាវមួយនេះបានមួយរយៈ ក្រោយមកក៏បានវិវត្តទៅជាជំងឺរលាកសួតធ្ងន់ធ្ងរពីការឆ្លងមេរោគ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រឡប់ទៅវិញ Lorina កើតនៅឆ្នាំ ១៩៩១ នៅទីក្រុង Varna ប្រទេស Bulgaria។ មិនត្រឹមតែបានសម្តែងនៅក្នុងខ្សែភាពយន្តនៅក្នុងប្រទេសកំណើតខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញខ្លួននៅក្នុងផលិតកម្មភាពយន្តអាមេរិក និងរុស្ស៊ីមួយចំនួនទៀតផងដែរ៕
ប្រភព៖ ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]