រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់ ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានឱ្យដឹងថា ផ្នែកខ្លះនៅក្នុងសង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ត្រូវបានបិទខ្ទប់ឡើងវិញ បន្ទាប់ពីមានការផ្ទុះការឆ្លងរាលដាលកូវីដ១៩ នៅក្នុងរោចក្រកាត់ដេរ QMI ។
នៅថ្ងៃទី៩ ខែមិថុនានេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេច កំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសម្រេចនេះ តម្រូវឲ្យបិទខ្ទប់តំបន់លឿងទុំនោះ ដោយសារតែផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងរោងចក្រកាត់ដេរ ហ្គ្រេន ធ្វីន អតីតរោងចក្ររោងចក្រកាត់ដេរ QMI នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងការធ្វើតេស្ត លើកម្មករកាត់ដេរជាង ៤០០០នាក់ កាលពីថ្ងៃទី៤-៦ ខែមិថុនា ឆ្នាំ២០២១ នៅរោងចក្រកាត់ដេរ QMI រកឃើញអ្នកឆ្លងកូវីដ ២៩៦នាក់។
ការបិទខ្ទប់នៅតំបន់លឿងទុំ ដែលទើបកំណត់ថ្មីនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
ដោយឡែក នៅតំបន់ជុំវិញរោងចក្រកាត់ដេរ QMI ដែលស្ថិតនៅតំបន់មុខវិទ្យាល័យជម្ពូវ័ន តាមផ្លូវជាតិលេខ៤ ជិតរង្វង់មូលចោមចៅ បានធ្វើឡើងដាក់របាំងបិទខ្ទប់ ចាប់តាំងពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]