កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៩ ខែមិថុនាតំណាងមកពីផលិតកម្ម Big Hit Music បានឆ្លើយតបទៅនឹងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលបានអះអាងថាក្រុមចម្រៀងសកល BTS គ្រោងនឹងធ្វើការត្រឡប់មកវិញនៅខែកក្កដានាពេលខានមុខនេះ។

នេះបើយោងតាមរបាយការណ៍ផ្តាច់មុខមួយនៅព្រឹកថ្ងៃនេះ BTS បានកំណត់យកថ្ងៃទី ៩ ខែកក្កដាជាកាលបរិច្ឆេទសម្រាប់ការចេញអាល់ប៊ុមត្រឡប់មកវិញរបស់ពួកគេ។ មុនពេលចេញបទ «Butter» ត្រឡប់មកវិញនៅក្នុងខែឧសភា ក្រុមចម្រៀងបុរសមួយនេះ ក៏បានប្រកាសដំណឹងថានឹងចេញអាល់ប៊ុម ក្រោយពីចេញបទចម្រៀងជាភាសាអង់គ្លេសរួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ឥឡូវនេះ ការបង្ហាញកាលបរិច្ឆេទផ្លូវការនៅពេលពួកគេត្រូវបានបញ្ជាក់ហើយ បានធ្វើអ្នកគាំទ្រ អន្ទះសារជាខ្លាំង តើក្រុមចម្រៀងមួយនេះ មានបទចម្រៀងប្លែកៗ ក៏ដូចជាពិរោះកម្រិតណា ជាមួយអាល់ប៊ុមនឹងចេញខែក្រោយនេះ៕

ប្រភព៖ AllKpop

សូមទស្សនារូបភាពខាងក្រោម៖

BTS 
BTS 
BTS 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]