រាជធានីភ្នំពេញ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរ បាននាំគ្នារត់គេចចេញពីតំបន់បិទខ្ទប់ជុំវិញ រោងចក្រ ហ្គ្រេនធ្វីន អ៊ីនធើណេសិនណល(ខេមបូឌា)ភីអិលស៊ី ហៅកាត់ រោងចក្រQMI បន្ទាប់ពីអាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹករនាំងដែកត្រៀមបិទខ្ទប់។ នេះបើតាមអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ម្វាស់ផ្ទះជួល នៅក្បែរនោះ បានឃើញ នៅតំបន់ដែលត្រូវបិទខ្ទប់ទាំងនោះ។
តាមប្រភពព័ត៍មានបានឱ្យដឹងថា កម្មករកម្មការីនី បាននាំគ្នាវេចបង្វិចរត់ចេញជាបន្តបន្ទាប់ នៅវេលាល្ងាច និងយប់ថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២១ បន្ទាប់ពី អាជ្ញាធរ សង្កាត់ចោមចៅទី៣ ព្រមទាំងភូមិ បានដឹករនាំងដែកទៅដាក់ពង្រាយ នៅជុំវិញរោងចក្រកាត់ដេរហ្គ្រេនធ្វីន ហៅរោងចក្រQMI ដើម្បីត្រៀមបិទខ្ទប់មុនចេញសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានកំណត់ជា តំបន់លឿងទុំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមប្រភពពីម្ចាស់ផ្ទះជួលម្នាក់ នៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ បានប្រាប់ឱ្យដឹង នៅមុខប្រធានភូមិថា កម្មករបាននាំគ្នារត់ចេញអស់ប្រមាណ៤០ភាគរយ ចេញពីផ្ទះជួលរបស់គាត់ទៅរស់នៅតំបន់ខាងក្រៅ បន្ទាប់ពីដឹងថា អាជ្ញាធរ ត្រៀមបិទខ្ទប់។
ចំណែកឯ ម្ចាស់ផ្ទះជួលខ្លះទៀត បានអោយដឹងថា កម្មករបានបិទទ្វារ រត់ចេញស្ទើរអស់ នៅវេលាល្ងាច បន្ទាប់ពីទំលាក់រនាំងដែក បានប្រមាណ១ម៉ោង និងបានចាកចេញជាបន្តបន្ទាប់រហូតដល់យប់។
តាមប្រភពពីកម្មករ បានបញ្ជាក់ថា ពួកគាត់មិនចង់រស់នៅដោយវេទនានៅក្នុងតំបន់បិទខ្ទប់ឡើយ ព្រោះមិនអាចចេញចូលទៅទិញ អីវ៉ាន់ ឬទៅធ្វើការបាន ម្យ៉ាងវិញទៀត រោងចក្រ QMI បានបិទទ្វារ មិនបានបើកប្រាក់ខែអោយកម្មករទៀត តើមានប្រាក់ឯណាទិញបាយហូប។ ព្រោះតែស្ថានភាពពិបាកបែបនេះ ទើបរត់ចេញទៅនៅកន្លែងផ្សេងមួយរយះសិន ។
កម្មករ កម្មការីនីនៅរោងចក្រកាត់ដេរហ្គ្រេនធ្វីន ហៅរោងចក្រQMI ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់រហូតដល់៣០២នាក់ កាលពីថ្ងៃទី៤-៥ និងទី៦ ខែមិថុនា ឆ្នាំ២០២១។ ក្រោយផ្ទុះកូវីដ នៅវេលាល្ងាច និងយប់ថ្ងៃទី៦ ខែមិថុនា កម្មករ កម្មការីនីដែលធ្វើការនៅរោងចក្រផ្សេងៗ និងប្រជាពលរដ្ឋ ដែលស្នាក់នៅ ជុំវិញរោងចក្រនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញ រថយន្តបើកស៊ីរ៉ែនជាច្រើនគ្រឿងចេញចូលដឹកអ្នកជំងឺរហូតដល់យប់ជ្រៅ ។
ស្របពេលនៃការដាក់រនាំងដែក អាជ្ញាធរ ពុំបានដាក់កម្លាំងបិទខ្ទប់នោះទេ ទើបនៅវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២១ អាជ្ញាធរក៍បានដាក់កម្លាំងបិទខ្ទប់ទាំងស្រុង គឺមុនសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានកំណត់គិតពីម៉ោង គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។ ទោះបីជាយ៉ាងណា កម្មករមួយចំនួនដែលស្នាក់នៅក្នុងតំបន់បិទខ្ទប់ហើយ ធ្វើការនៅរោងចក្រក្រៅតំបន់និងមួយចំនួនទៀតដែលជាកម្មករ រោងចក្រ QMI បាននាំគ្នា រត់ចេញពីតំបន់បិទខ្ទប់ មិនក្រោម ៥០ភាគរយនោះទេ ៕
ប្រភព៖ KSP Daily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]