បរទេស៖ រូបភាពជាច្រើនត្រូវបានបន្តចែកចាយដែលតារាម៉ូដែលសញ្ជាតិរុស្សី Irina Shayk និងតារារ៉េប Kanye West បានណាត់ជួបគ្នានៅសណ្ឋាគារប្រណីតមួយនៅប្រទេសបារាំងនាថ្ងៃទី ៨ ខែមិថុនាក្នុងថ្ងៃកំណើត ៤៤ ឆ្នាំរបស់ Kanye

តាមរយៈក្នុងរូបថតទាំងនោះ តារាបង្ហាញម៉ូដរូបនេះ ពាក់អាវខើច បង្ហាញពីរាងស្លីមយ៉ាងស៊ីចស៊ីរបស់នាង ខណៈដែលអ្នករ៉េបជនជាតិអាមេរិក បានពាក់អាវយឺតខ្មៅ និងខោខូវប៊យដូចធម្មតា អមដំណើរជាមួយអ្នកការពារ និងមិត្តភក្តិប៉ុន្មាននាក់ទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះជាលើកទីមួយហើយដែល Irina និង Kanye ត្រូវបានគេឃើញ បាននៅជាមួយគ្នា បន្ទាប់ពីមានពាក្យចចាមអារ៉ាម នៃទំនាក់ទំនងស្នេហាលួចលាក់របស់អ្នកទាំងពីរ បានចេញផ្សាយកាលពី ២ សប្តាហ៍មុន។

ទោះជាយ៉ាងណា តាមប្រភពបានបញ្ជាក់នៅលើគេហទំព័រមួយចំនួន ថាតារាទាំងពីរនេះកំពុងមានទំនាក់ទំនងស្នេហាជាសម្ងាត់។ ថ្វីត្បិតដូច្នេះក៏ដោយ នៅពេលនោះអ្នកគាំទ្រជាច្រើនមិនជឿរឿងនេះទេព្រោះគ្មានមូលដ្ឋានជាក់លាក់ សូម្បីរូបភាពទាំងនេះ មើលទៅពួកគេគ្រាន់តែដើរជាលក្ខណៈមិត្តភក្តិ មើលទៅមិនដូចគូស្នេហ៍នោះទេ ហើយទាក់ទងនឹង ស្នេហាប្តីប្រពន្ធ ជាមួយនឹងនាង Kim ក៏ស្ងាត់ដូចគេបេះ លែងល្អូកល្អើន ឬបង្ហោះអ្វីក្នុងបណ្តាញសង្គមទៀតហើយ ដែលត្រូវគ្រប់គ្នា ល្បីថា ពួកគេពិតជាបែកគ្នាប្រាកដមែន ខណៈមនុស្សជាច្រើន បានឆ្ងល់ថា ស្អាតហើយមាន ដូចជាKim នៅតែត្រូវប្តីបែកចិត្តទៀត៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Kanye និង  Irina
Kanye និង Irina រូបភាពថ្មីនៅជាមួយគ្នា
Kanye និង Irina រូបភាពថ្មីនៅជាមួយគ្នា
Kanye និង Irina រូបភាពថ្មីនៅជាមួយគ្នា
Kanye និង Irina រួមទាំងមិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]