ការសិក្សារបស់សាកលវិទ្យាល័យមួយក្នុងប្រទេសអូស្រ្តាលីបានរកឃើញពីទំនាក់ទំនងរវាងរបបអាហារមានបន្លែ និងផ្លែឈើច្រើន ជួយកាត់បន្ថយស្រ្តេស។
សាកលវិទ្យាល័យ Edith Cowan (ECU)នៅប្រទេសអូស្រ្តាលីបានធ្វើការសិក្សាលើទំនាក់ទំនងរវាងការញ៉ាំបន្លែ ផ្លែឈើ និងកម្រិតស្ត្រេសនៅលើមនុស្សពេញវ័យ។ ការសិក្សានេះធ្វើលើមនុស្សចំនួន៨ ៦០០នាក់លើប្រជាជនអូស្រ្តាលីអាយុចន្លោះពី២៥ទៅ៩១ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាបានរកឃើញថាមនុស្សពេញវ័យដែលបានញ៉ាំបន្លែ និងផ្លែឈើយ៉ាងតិច៤៧០ក្រាមក្នុងមួយថ្ងៃ មានកម្រិតស្ត្រេស១០ភាគរយទាបជាងអ្នកញ៉ាំបន្លែ និងផ្លែឈើតិចជាង២៣០ក្រាមក្នុងមួយថ្ងៃ។ ចំណែកអង្គការសុខភាពពិភពលោក បានណែនាំដែរថាមនុស្សយើងគួរញ៉ាំបន្លែ និងផ្លែឈើឲ្យបានយ៉ាងតិច៤០០ក្រាមក្នុងមួយថ្ងៃ។
ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថាស្រ្តេសរយៈពេលវែង និងមិនអាចគ្រប់គ្រងបានអាចនាំឲ្យមនុស្សយើងមានបញ្ហាសុខភាពច្រើនយ៉ាង ដូចជាជំងឺនេះដូង ជំងឺទឹកនោមផ្អែម ជំងឺបាក់ទឹកចិត្ត និងបញ្ហាថប់បារម្ភ ជាដើម។
ការសិក្សានេះបញ្ជាក់ថាវាជារឿងសំខាន់ណាស់ដែលមនុស្សយើងត្រូវមានរបបអាហារសម្បូរទៅដោយបន្លែ និងផ្លែឈើ ដើម្បីកាត់ជួយកាន់បន្ថយស្ត្រេសឲ្យនៅទាបបំផុត។
ទោះបីជាអ្នកស្រាវជ្រាវមិនដឹងច្បាស់ពីយន្តការនៃបន្លែ និងផ្លែឈើ ជួយកាត់បន្ថយស្រ្តេសបានបែបណាក្ដី តែថាបន្លែ និងផ្លែឈើសម្បូរទៅដោយរ៉ែ វីតាមីន flavonoidsនិងcarotenoids ដែលអាចជួយកាត់បន្ថយការរលាក និងoxidative stress ដែលអ្វីទាំងអស់នេះជួយឲ្យអារម្មណ៍មនុស្សយើងមានភាពល្អប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]