កម្សាន្ត៖ កាលពីថ្មីៗនេះ តាមរយៈការបង្ហោះរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជប៉ុនបានរៀបចំនូវកម្មវិធី មហោស្រពតន្ត្រី ជប៉ុន- អាស៊ាន ដែលមានវត្តមានតារាជាច្រើនរូបមកពីប្រទេសជប៉ុន និងប្រទេសសមាជិកអាស៊ានផងដែរ។

ក្នុងនោះដែរ ពិតជាមោទកភាពមួយដែល តារាចម្រៀង នឹងបង្ហាញខ្លួនតំណាងឱ្យកម្ពុជានោះ គឺតារាចម្រៀងប្រចាំផលិតកម្ម Galaxy លោក ព្រាប សុវត្ថិ នឹងចូលរួមនៅកម្មវិធីដែលជាគំនិតផ្តួចផ្តើមឡើងរបស់ជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវីធីមហោស្រពតន្ត្រី ជប៉ុន- អាស៊ានេះ ត្រូវបានរៀបចំ ដើម្បីរឹតចំណងទំនាក់ទំនងរវាងប្រទេសនិង ប្រទេស ជាពិសេសគឺចំណងមិត្តភាពរវាង ប្រជាជនជប៉ុន និង ប្រជាជន តែម្តង។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ នឹងត្រូវប្រពឹត្តិទៅ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមរយៈឆាណែលយូធូប។

អាស្រ័យដូចនេះ លោកអ្នកអាចតាមដានទស្សនានូវកម្មវិធីមហោស្រពតន្រ្តីនេះបាន តាមរយៈ Link យូធូបខាងក្រោម៕

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
តារាចម្រៀងជប៉ុន- អាស៊ាន
វីដេអូកម្មវិធីមហោស្រពតន្ត្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]