ភ្នំពេញ៖​ លោក ព្រាប សុវត្ថិ តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានលេចមុខតំណាងឲ្យប្រទេសកម្ពុជា ចូលរួមកម្មវិធីមួយដែលផ្ដួចផ្ដើមគំនិតដោយប្រទេសជប៉ុន ដែលមានឈ្មោះថា «ONLINE ASEAN-Japan Music Festival»។  

រូបភាពខ្លះៗក្នុងវីដេអូនៃកម្មវិធី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានប្រកាសពីកម្មវិធីនាពេលថ្មីៗនេះ ដោយអះអាងថា កម្មវិធីនឹងដំណើរការឆាប់ៗដើម្បីផ្ដល់បទពិសោធន៍ថ្មីមួយដល់ប្រជាជនកម្ពុជា អាចកម្សាន្តជាមួយកម្មវិធីតន្ត្រីប្រមូលផ្ដុំដោយកំពូលតារាចម្រៀងប្រចាំប្រទេសក្នុងតំបន់អាស៊ានជាច្រើន ដោយមិនចាំបាច់ចេញពីផ្ទះនោះឡើយ នោះគឺកម្មវិធី «មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ»

កម្មវិធីនេះបង្កើតឡើងដើម្បីរឹតចំណងទំនាក់ទំនងរបស់ប្រទេសជប៉ុន ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្នុងបរិបទពិភពលោកគម្រាមកំហែងដោយសារកូវីដ១៩។

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា តារាចម្រៀងតំណាងមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុនបានចូលរួមក្នុងមហោស្រពតន្រ្តីជប៉ុន-អាស៊ាននេះ ក្នុងនោះតំណាងប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ ​ដែលជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយបំផុតនៅកម្ពុជា ក៏មានវត្តមានផងដែរ។

រូបភាពខ្លះៗក្នុងវីដេអូនៃកម្មវិធី 

ការចាក់ផ្សាយកម្មវិធីនេះ បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ដល់ថ្ងៃសុក្រ ទី១១ ខែមិថុនា តាមគេហទំព័រយូធូប ហើយប្រសិនលោក លោកស្រី ចង់ស្វែងរក និងទស្សនាវីដេអូពីមុនៗ អាចចូលទៅទស្សនាបានតាមរយៈឆានែលយូធូបនេះ https://www.youtube.com/channel/UCHU9Z1sqnnJ_unmHSEqf8Jw

ជាក់ស្តែង នៅក្នុងវីដេអូចម្រៀងប្រមូលផ្ដុំដោយតារាចម្រៀងល្បីៗប្រចាំតំបន់អាស៊ាន លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀង មួយបទក្នុងផលិតកម្ម Galaxy Navatra ទៅចូលរួមជាមួយកម្មវិធី។ តោះ ចង់ដឹងថាទស្សនីយភាពនៅក្នុងកម្មវិធីយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូ 
រូបភាពខ្លះៗក្នុងវីដេអូនៃកម្មវិធី 
រូបភាពខ្លះៗក្នុងវីដេអូនៃកម្មវិធី 
បទចម្រៀងដែលលោក ព្រាប សុវត្ថី យកចូលរួមក្នុងកម្មវិធី
តារាចម្រៀងមកពីបណ្តាប្រទេសអាស៊ានដែលចូលរួមក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ