សហរដ្ឋអាមេរិក៖ ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់ ជាមួយនឹងតារាសម្ដែងស្រីវ័យ៣៦ឆ្នាំ Khloe Kardashian ដោយពេលបច្ចុប្បន្ននេះ នាងពិតជាមានការមមាញឹកជាមួយនឹងអាជីពសិល្បៈខ្លាំងណាស់។
យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ Khloe Kardashian ត្រូវបានក្រុមហ៊ុនមួយ បានអញ្ជើញនាងឱ្យទៅផ្សាយពាណិជ្ជកម្មឱ្យម៉ាកថ្នាំព្យាបាលជំងឺឈឺក្បាលប្រកាំង ដើម្បីឱ្យប្រភេទថ្នាំនេះមានគេស្គាល់កាន់តែច្រើន។ ក្នុងនោះ ស្រាប់តែមាននារីម្នាក់ ដែលជាអ្នកលេងក្នុងបណ្ដាញសង្គមបានចេញមករិះគន់នាងថា មុខមាត់ដូចមនុស្សភពផ្សេង ព្រោះតែការកែមុខមាត់ច្រើនដង និងការតុបតែងមុខទៀតកាន់តែអាក្រក់មើល មិនតែប៉ុណ្ណោះ ថែមទាំងបានមើលងាយដល់ក្រុមហ៊ុនថ្នាំមួយនោះទៀតផង ដោយគេបានបញ្ចេញមតិថា ការដែលវះកាត់មុខមាត់ច្រើនដងនឹងធ្វើឱ្យងាយមានជំងឺប្រកាំង ហើយហេតុអ្វីក្រុមហ៊ុនមួយនេះយកមនុស្សដែលមានមុខមាត់បែបនេះមកផ្សព្វផ្សាយឱ្យទៅវិញ។
រឿងនេះបានធ្វើឱ្យ Khloe Kardashian ក្ដៅស្លឹកត្រចៀកតែម្ដង រហូតនាងទ្រាំមិនបានក៏តបទៅកាន់គេវិញថា៖
គួរបញ្ជាក់ផងដែរថា Khloe Kardashian ត្រូវបានទទួលរងនូវការរិះគន់និងមើលងាយនាង ជាច្រើនលើកច្រើនសារមកហើយ ដោយសារតែការកែមុខមាត់មួយនេះ៕
ប្រភព៖ Thaiza
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]