រាជធានីភ្នំពេញ៖ ថ្ងៃទី ១១ មិថុនា ២០២១ - រដូវវស្សាបានឈានចូលមកដល់ហើយ បានពាំនាំមកនូវក្តីបារម្ភអំពីការឆ្លងជំងឺគ្រុនឈាម និងគ្រុនចាញ់មកដល់ប្រជាជនកម្ពុជាយើងផងដែរ។ ដូចនេះហើយ ដើម្បីជួយសម្រួលដល់ក្រុមគ្រួសារកម្ពុជា ក្នុងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ទប់ទល់នឹងចំណាយលើការដោះស្រាយបញ្ហាសុខភាពដែលមិនបានរំពឹងទុកបណ្តាលមកពីជំងឺឆ្លងទាំងពីរនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់សេវាថែរក្សាសុខភាព និងការធានារ៉ាប់រងតាមប្រព័ន្ធឌីជីថល បានប្រកាសចេញលក់ផលិតផលធានារ៉ាប់រង «មូសសុំចាញ់» ដែលមានតម្លៃទាបតែអាចជួយបន្ធូរបន្ថយបន្ទុកចំណាយដល់អ្នកដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺគ្រុនឈាម និងគ្រុនចាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផលិតផលថ្មីនេះផ្ដល់ជូនជា 4 កញ្ចប់ដែលមានអត្ថប្រយោជន៍ផ្សេងៗពីគ្នា សម្រាប់អតិថិជនជ្រើសរើស និងមានតម្លៃសមរម្យស្របទៅតាមតម្រូវការជាក់ស្ដែងនៃគ្រួសារនីមួយៗ។
មានដាក់លក់នៅក្នុងកម្មវិធីទូរស័ព្ទ Pulse របស់ក្រុមហ៊ុនព្រូដិនសល
ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដាក់លក់ផលិតផលធានារ៉ាប់រង «មូសសុំចាញ់» នៅក្នុងកម្មវិធី Pulse by Prudential (Pulse) ដែលជាកម្មវិធីសុខភាព និងសុខុមាលភាពលើទូរស័ព្ទដៃ។ ផលិតផលធានារ៉ាប់រង «មូសសុំចាញ់» អាចលក់ជូនប្រជាជននៅកម្ពុជា ដែលមានអាយុពី 1 ឆ្នាំ រហូតដល់ 60 ឆ្នាំ ហើយអតិថិជនអាចបន្តសុពលភាពបណ្ណសន្យារ៉ាប់រងដែលបានទិញនោះក៏បាន ឬមួយទិញផលិតផលនេះជាថ្មីក៏បាន ជារៀងរាល់ឆ្នាំ។
កម្មវិធី Pulse ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីខែតុលាឆ្នាំមុន ស្របទៅតាមយុទ្ធសាស្រ្តទូទាំងតំបន់នៃក្រុមហ៊ុនព្រូដិនសល ក្នុងគោលបំណងធ្វើឱ្យការផ្ដល់សេវាថែរក្សាសុខភាព បានទៅដល់ដៃប្រជាជនគ្រប់រូបកាន់តែទូលំទូលាយ និងមានតម្លៃសមរម្យ។ កម្មវិធីនេះផ្ដល់ជូនប្រជាជនកម្ពុជាទាំងអស់ នូវសេវាថែរក្សាសុខភាពទាន់ពេលវេលា និងព័ត៌មានសុខភាពនាពេលបច្ចុប្បន្ន និងមុខងារថ្មីៗផ្សេងទៀតនៅក្នុងពេលបន្តបន្ទាប់ខាងមុខ។
ដើម្បីទិញផលិតផលធានារ៉ាប់រង «មូសសុំចាញ់» កញ្ចប់ណាមួយ អតិថិជនត្រូវទាញយកកម្មវិធី Pulse ពី Apple App Store ឬ Google Play Store ជាមុនសិន រួចចូលទៅកាន់មុខងារលក់ផលិតផលអេឡិកត្រូនិកឈ្មោះ PRU Shoppe ដើម្បីបញ្ជាទិញ៕
អំពី Pulse by Prudential
Pulse by Prudential គឺជាកម្មវិធីសុខភាពលើទូរស័ព្ទដៃ ប្រជុំទៅដោយមុខងារដ៏សម្បូរបែបជាច្រើន ហើយជាកម្មវិធីដំបូងបង្អស់នៅក្នុងតំបន់ ដែលផ្ដល់ទិដ្ឋភាពទាំងមូលនៃការគ្រប់គ្រងសុខភាពជូនដល់អ្នកប្រើប្រាស់។ កម្មវិធីដែលដំណើរការដោយយន្តបញ្ញានិមិត្ត (AI-Powered) និងផ្ដល់ព័ត៌មានពាក់ព័ន្ធទាន់ពេលវេលាមួយនេះ នឹងជាដៃគូដែលតែងតែនៅជាមួយអ្នកប្រើប្រាស់គ្រប់ពេលវេលាដើម្បីសុខភាពនិងសុខុមាលភាព ហើយថែមផ្ដល់លទ្ធភាពជូនពួកគាត់ឱ្យអាចបង្ការ ពន្យារ និងទទួលបានការការពារលើការចាប់ផ្ដើមនៃជំងឺនានាទៀតផង។ Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់នៃក្រុមហ៊ុនព្រូដិនសល ដែលមានគោលបំណងធ្វើឱ្យប្រជាជនគ្រប់រូបក្នុងទ្វីបអាស៊ីអាចមានលទ្ធភាពទទួលបានសេវាថែរក្សាសុខភាពដែលល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកិច្ចសហការជាមួយដៃគូដ៏ល្អៗជាច្រើន។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នៅប្រទេសម៉ាឡេស៊ីកាលពីខែសីហា ២០១៩ កម្មវិធី Pulse បច្ចុប្បន្ននេះ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងបណ្ដាប្រទេសចំនួន ១១ ថែមទៀត ហើយមានដាក់បញ្ចូលមុខងារល្អៗជាច្រើនដូចជា មុខងារពិនិត្យរោគសញ្ញា (Symptom Checker) ការវាយតម្លៃលើសុខភាព (Health Assessment) សេវាសុខុមាលភាពបុគ្គល និងការពិគ្រោះយោបល់តាមវីដេអូជាមួយវេជ្ជបណ្ឌិត និងគ្រូពេទ្យឯកទេស។
ចាប់តាំងពីបានដាក់ឱ្យប្រើប្រាស់រៀងមក Pulse មានអ្នកទាញយកមកប្រើប្រាស់ចំនួន ៩ លានដងហើយនៅក្នុងទ្វីបអាស៊ី។ Pulse អាចទាញយកពី Apple App Store ឬ Google Play Store ក្នុងបណ្ដាប្រទេសដូចជា កម្ពុជា ហុងកុង ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ និងវៀតណាម។
សម្រាប់ព័ត៌មានបន្ថែម និងដើម្បីទាញយក Pulse សូមចូល www.wedopulse.com។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]