ការធ្វើមេតាប៉ូលីសគឺជាដំណើរការដែលរាងកាយបំប្លែងអាហារ និងភេសជ្ជៈទៅជាថាមពល។ ពិតណាស់ ដំណើរការទំពា រំលាយអាហារ និងបញ្ជូនអាហារ ក៏ត្រូវការថាមពលផងដែរ ដែលកត្តានេះអាចបង្កើនការធ្វើមេតាប៉ូលីស។ ពិតណាស់ វាគឺជាដំណើរការធម្មជាតិ ដែលមានឥទ្ធិពលលើអាយុ ទម្ងន់រាងកាយ និងភេទ។ ចំណែកឯការបញ្ចេញសកម្មភាពរាងកាយក៏បង្កើនការធ្វើមេតាប៉ូលីសដូចគ្នា។ សូម្បីតែការទំពាស្ករកៅស៊ូ ក៏ត្រូវការចលនាថ្គាម ដូច្នេះហើយសកម្មភាពនេះមានតម្រូវការថាមពលជាចាំបាច់។
ប្រសិទ្ធភាពនៃការទំពាស្ករកៅស៊ូ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យRhode Island បានសិក្សាស្វែងយល់ពីផលប៉ះពាល់នៃការទំពាស្ករកៅស៊ូទៅលើការធ្វើមេតាប៉ូលីស។ លោកសាស្ត្រាចារ្យKathleen Melanson បានរកឃើញថា អ្នកដែលទំពាស្ករកៅស៊ូដែលគ្មានជាតិស្កររយៈពេល២០នាទី ចំនួន៣ដង ប្រើប្រាស់កាឡូរីចំនួន៦៧តិចជាងធម្មតា និងកើនឡើងការធ្វើមេតាប៉ូលីសចំនួន៥%។ យោងតាមការសិក្សាមួយបានបង្ហាញថា ការទំពាស្ករកៅស៊ូរយៈពេលច្រើនម៉ោងក្នុងមួយថ្ងៃ អាចជួយទ្រទ្រង់ដល់ការសម្រកទម្ងន់ថែមទៀតផង។
ជំរុញការធ្វើមេតាប៉ូលីសយ៉ាងមានប្រសិទ្ធភាព
បន្ថែមពីលើការទំពាស្ករកៅស៊ូដែលគ្មានជាតិស្ករញឹកញាប់ គ្នាយើងគប្បីធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ដើម្បីបង្កើនការធ្វើមេតាប៉ូលីសយ៉ាងមានប្រសិទ្ធភាព ដូចជាការការឡើងចុះកាំជណ្ដើរ និងរត់ត្រឹកៗចំនួន៣០នាទីក្នុងមួយថ្ងៃ គួបផ្សំនឹងការញ៉ាំរបបអាហារដែលមានផ្ទុកប្រូតេអ៊ីន កាបូអ៊ីដ្រាតចម្រុះ និងខ្លាញ់សុខភាពជាញឹកញាប់។
ជាមួយគ្នានេះដែរ ការទំពាស្ករកៅស៊ូដែលគ្មានជាតិស្ករក៏អាចជួយបញ្ចៀសការញ៉ាំអាហារសម្រន់មិនចាំបាច់ ដែលជួយឲ្យយើងអាចគ្រប់គ្រងទម្ងន់ខ្លួនបានយ៉ាងល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]