កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១០ ខែមិថុនា ត្រូវបានគេចុះផ្សាយមកថា នាយកដ្ឋានខាងផ្នែកព្រហ្មទណ្ឌ នៃសាលាស្រុកស្នាក់ការកណ្តាលទីក្រុងសេអ៊ូលបានផ្តន្ទាទោសអតីតសមាជិក Ilhoon ក្រុមចម្រៀងបុរស BTOB ជាលើកចុងក្រោយ។
ជាមួយគ្នានេះ តារាប្រុសរូបនេះ ត្រូវបានចោតប្រកាន់ពីបទ ការទិញ និងប្រើប្រាស់កញ្ឆា ខុសច្បាប់ ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងពិន័យជាប្រាក់ចំនួន ១៣៣លានវ៉ុន (ប្រហែល ១១៩,២៩៧ ដុល្លារ) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា តារាប្រុសវ័យ ២៦ឆ្នាំរូបនេះ ត្រូវបានគេបង្ហាញឱ្យដឹងនៅក្នុងខែមេសាថា លោកបានសារភាព ត្រូវបានចោទប្រកាន់ពីបទទិញកញ្ឆាក្នុងបរិមាណច្រើន មានតម្លៃរហូតដល់ ១៣០ លានវ៉ុនជាមួយអ្នកស្គាល់គ្នារវាងឆ្នាំ ២០១៦ និង ២០១៩ ។
តួយ៉ាង តុលាការក៏បានបន្ធូរបន្ថយទោសនេះ ក៏ដូចជាសម្រាលទោស ក៏ព្រោះតែលោក ជាជនល្មើសដំបូងហើយកំពុងឆ្លុះបញ្ចាំងពីកំហុស ដោយចិត្តស្មោះត្រង់។ ទាំងនេះគឺជារឿងមួយចំនួនដែលតុលាការបានពិចារណា ក្នុងសម្រេចចិត្តលោកចុងក្រោយបែបនេះ៕
ប្រភព៖ AllKpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]