កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១០ ខែមិថុនា គេហទំព័ររបស់វិទ្យាស្ថាន Garo Sero YouTube បានរាយការណ៍ថាមកថា អំពីការសង្ស័យថាស្វាមីរបស់តារាសម្តែងស្រី Choi Ji Woo មានទំនាក់ទំនងស្នេហាជាមួយស្រីថ្មីនេះបានយោងតាមប្រភពបានប្រកាស។
តាមប្រភពដដែលបានបញ្ជាក់ថា ពួកគេមានភ័ស្តុតាងដែលបង្ហាញថាស្វាមីរបស់តារាស្រីរូបនេះ កំពុងលួចមានសហាយ។ បើតាមអ្នកយកព័ត៌មានបានឲ្យដឹងថាស្វាមីនាង បានដឹកនារីម្នាក់ទៅសណ្ឋាគារមួយកន្លែង។ វិទ្យាស្ថាន Garo Sero ក៏បានលើកឡើផងដែរថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ផលិតកម្ម YG ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា នាង និងប្តីរបស់នាង បច្ចុប្បន្នកំពុងរស់នៅក្នុងជីវិតដ៏សប្បាយរីករាយរីករាយនឹងពេលវេលាល្អជាមួយមិត្តភក្តិ ថែមទាំងសំណូមពរ សូមអោយអ្នករាល់គ្នាកុំធ្វើការប៉ាន់ស្មានដោយគ្មានមូលដ្ឋានច្បាស់លាស់ដូច្នេះដែរ។
គួររំលឹកផងដែរថា Choi Ji Woo គឺជាតារាសម្តែងដែលត្រូវបានគេស្រឡាញ់ជាពិសេសនៅក្នុងប្រទេសកូរ៉េ ជប៉ុន ក៏ដូចជាអាស៊ីជាដើម។ នៅក្នុងទសវត្សឆ្នាំ ២០០០ តាមរយៈខ្សែររឿងភាគល្បីៗប្រចាំប្រទេស មានដូចជា «Winter Sonata» Stairway to Heaven, Choi Ji Woo ក៏បានក្លាយជាតារាសម្តែងដែលរកចំណូលបានច្រើនជាងគេនៅក្នុងកូរ៉េខាងត្បូងទៀតផង៕
ប្រភព៖ AllKpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]