ថៃ៖ តារាសម្ដែងថៃសាច់សខ្ចី Tongtong ថ្មីៗនេះលោកបានបើកបង្ហាញពីទំនាក់ទំនងជាមួយនារីវ័យក្មេងស្រស់ស្អាតម្នាក់ជាសាធារណៈ។ បើទោះបីបច្ចុប្បន្ន តារារូបនេះកំពុងមានភាពលេចធ្លោ ទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើនក៏ពិតមែន តែលោកបានបង្ហាញទំនាក់ទំនងស្នេហាមិនខ្លាចនឹងបង្ហាញមុខសង្សារនោះទេ។ 

ម្យ៉ាងវិញទៀត ចាប់តាំងពីពេលប្រកាសពីទំនាក់ទំនងស្នេហាមក Tongtong តែងតែបង្ហោះពីសកម្មភាពនៅជាមួយសង្សារស្ទើរតែគ្រប់ពេល មិនថាទៅទីណា នៅកន្លែងណានោះទេ។ ជាពិសេស មានអ្នកគាំទ្រជាច្រើនទៀតកើតក្ដីរំភើបជំនួស ហើយគូស្នេហ៍អ្នកទាំងពីរពិតជាសាកសមនឹងគ្នាខ្លាំង។ ក្នុងនោះដែរ ដោយសារលោកនិងសង្សារមានវ័យស្របាលគ្នា ចំណែករូបសម្រស់គូស្នេហ៍មួយគូនេះសុទ្ធតែស្រស់ស្អាត ស្រស់សង្ហាររៀងៗខ្លួនថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ Tongtong បង្ហោះរូបភាពថ្មីជាច្រើនសន្លឹកជាមួយសង្សារវ័យក្មេងជាច្រើនសន្លឹកនៅអាងហែលទឹក ដោយរូបភាពទាំងនោះបានបង្ហាញឲ្យអ្នកគាំទ្របានឃើញថា ស្នេហារបស់លោកកាន់តែរឹងមាំ និងផ្អែមល្លែមមិនចាញ់គូស្នេហ៍ដទៃនោះទេ។ លើសពីនេះទៅទៀត អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ទឹកមុខលោក និងសង្សារបានបង្ហាញក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមកយ៉ាងស្រទន់ និងរីករាយខ្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Tongtong
Tongtong
Tongtong និងគូស្នេហ៍
Tongtong និងគូស្នេហ៍
Tongtong និងគូស្នេហ៍
Tongtong និងគូស្នេហ៍
Tongtong និងគូស្នេហ៍
Tongtong និងគូស្នេហ៍
Tongtong និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]