វាជារឿងសំខាន់មួយដែលប៉ាម៉ាក់គួរបង្រៀនកូនឲ្យយល់ដឹងពីរបៀបថែទាំក្រចក ព្រោះថាការចេះថែទាំក្រចកអាចជួយឲ្យកូនយើងមានទម្លាប់ថែទាំក្រចកប្រកបដោយសុខភាពល្អ និងមិនឆ្លងរោគ។ ជាការណែប៉ាម៉ាក់មិនត្រូវបណ្ដោយឲ្យកូនកាត់ក្រចកខ្លួនឯងនៅមុនពួកគេមានអាយុ៩ ឬ១០ឆ្នាំនោះទេ។
១. វិធីថែទាំក្រចកដៃ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រចកដៃខ្លី ងាយស្រួលសម្អាត និងមិនងាយបាក់។ អ្នកឯកទេសខាងសុខភាពស្បែកលើកឡើងថាពេលកូនចេះកាត់ក្រចកខ្លួនឯងប៉ាម៉ាក់គួរបង្រៀនកូនពីចំណុចមួយចំនួននេះ៖
- កាត់ក្រចកបន្ទាប់ពីងូតទឹករួច ព្រោះថាក្រោយងូតទឹកក្រចកមានសភាពទន់ ងាយស្រួលកាត់
- សម្ងួតដៃឲ្យបានស្អាតជានិច្ច បើសិនជាក្រចកសើមរយៈពេលយូរអាចធ្វើឲ្យឆ្លងរោគបាន
- លាបឡេនៅបរិវេណក្រចកដៃ ព្រោះថាក្រចកក៏ត្រូវការសំណើមដូចគ្នា។ ពេលវេលាល្អសម្រាប់លាបឡេដល់ក្រចកគឺ ក្រោយលាងដៃរួច ឬក្រោយងូតទឹករួច។
- កម្រិតការប្រើប្រាស់ទឹកលាងក្រចកឲ្យនៅត្រឹមពីរដងក្នុងមួយខែ។ ទឹកលាងក្រចក អាចធ្វើឲ្យក្រចកស្ងួតខ្លាំងបាន។ ចូរជ្រើសរើសទឹកសម្អាតថ្នាំក្រចកដែលមិនមានជាតិអាសេតូន(acetone)។
- ញ៉ាំអាហារមានសម្បូរប្រូតេអ៊ីន និងវីតាមីនB7។ ត្រី សាច់ ទឹកដោះគោ គ្រាប់ផ្លែឈើ និងស៊ុត សទ្ធតែសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនB7។ អាហារទាំងនេះជួយឲ្យក្រចកមានសុខភាពល្អ និងរឹងមាំ។
២. វិធីថែទាំក្រចកជើង
ថ្វីបើក្រចកជើងមិនសូវអ្នកណាមើលឃើញក៏ពិតមែន តែប៉ាម៉ាក់ក៏គួរបង្រៀនកូនឲ្យចេះថែទាំដូចគ្នា។ ក្រៅតែពីត្រូវកាត់ដូចក្រចកដៃដែរ ខាងក្រោមនេះជាតិចនិកមួយចំនួនទៀតជួយឲ្យក្រចកជើងមានសុខភាពល្អ៖
- ពេលទិញស្បែកជើងឲ្យកូនប៉ាម៉ាក់ត្រូវប្រាកដថាស្បែកជើងត្រូវមានចន្លោះខ្លះនៅខាងចុងជើង ដើម្បីកុំឲ្យចុងជើងបុកជាប់នឹងស្បែកជើងពេក អាចនាំឲ្យឈឺក្រចក។
- ផ្លាស់ប្តូរស្រោមជើងឲ្យកូន ឬប្រាប់កូនឲ្យប្ដូរស្រោមជើងរាល់ថ្ងៃ ព្រោះថាស្រោមជើងកខ្វក់អាចធ្វើឲ្យមានរោគឆ្លងដែរ។
៣.ពិនិត្យក្រចក
ក្រចកក្មេងភាគច្រើនមានសុខភាពល្អស្រាប់ហើយ តែថាការណ៍ដែលប៉ាម៉ាក់បង្រៀនកូនឲ្យចេះពិនិត្យតាមដានសុខភាពក្រចក ជារឿងសំខាន់មួយក្នុងការបង្កើតទម្លាប់ល្អដល់កូនក្នុងការថែទាំក្រចកពេលធំឡើង។ អ្នកជំនាញខាងសុខភាពស្បែកលើកឡើងថាការពិនិត្យក្រចកជាប្រចាំអាចឲ្យយើងដឹងពីសញ្ញាសុខភាពមួយចំនួនដែលកើតមានលើក្រចក។ បើឃើញមានអ្វីប្រែប្រួលលើក្រចក អាចនាំឲ្យក្រចកខូច យើងអាចនាំកូនទៅជួបពេទ្យទាន់ពេលវេលា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]