កណ្ដាល៖ បុរស​ម្នាក់​និយាយ​ថា​ ស្ទើរ​តែ​កន្លះជីវិត​ទៅ​ហើយ ​លោក​សឹង​តែ​មិន​បាន​ស្គាល់​ឡើយ​ប្រាក់​រង្វាន់ដ៏ច្រើន​សន្ធឹកសន្ធាប់ (១០,០០០ ដុល្លារ) ​បែបនេះ​ទេ។ តែ​ពេល​នេះលោក​​នឹង​បាន​កាន់ដោយ​ផ្ទាល់​ដៃ ​ក្នុង​ពេល​ឆាប់ៗខាង​នេះហើយ។

ចំណាយត្រឹម​តែ​ ២០០០ រៀលទិញ​គោជល់មកពិសា ហើយ​គាស់​បាន​ត្រឹម​ពាក្យ​អរគុណ ដែល​ពី​មុន​គឺ​មិន​មាន​តម្លៃ​អ្វី​ទាំង​អស់។ តែ​ពេលនេះ​ ក្រវិលកំប៉ុង​អរគុណ​ដែល​មាន​លេខសំណាង គឺ​អាច​ផ្លាស់​ប្ដូរ​ជីវិតសឹង​តែ ៣៦០ ដឺក្រេតែ​ម្ដង ​ព្រោះ​ថា​ក្រវិលកំប៉ុងអរគុណ​គោជល់ ដែល​មាន​លេខ​កូដ ៨ខ្ទង់ ​អាច​ឲ្យលោក លន់ បូរ៉ែន ឈ្នះ​ទឹក​ប្រាក់​រង្វាន់ដ៏ច្រើន​រហូតដល់១០,០០០ (មួយម៉ឺន) ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុរសម្នាក់ឈ្នះទឹកប្រាក់១០,០០០ដុល្លារ ពីគោជល់ 

លោក លន់ បូរ៉ែន ភេទប្រុស ជាជាងទងក្រក្សត់ម្នាក់ មានទីលំនៅនៅឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​ផ្ទះរបស់លោក​នៅ​ដាច់​ស្រយាល​សឹង​តែ​គ្មាន​មនុស្ស​រស់​នៅ។ លោក​ថាតាំង​ពី​កូវីត​មក​ លោក​រក​មិន​សូវ​បាន​ទេពីជំនាញ​ដែល​គាត់​មាន ហើយ​សព្វ​ថ្ងៃ​គឺ​ពឹង​លើ​ដំណាំ​ក្បែរ​ផ្ទះ និង​ការ​ចិញ្ចឹម​សត្វ​បន្តិច​បន្ទួច​​ប៉ុណ្ណោះដើម្បី​ចិញ្ចឹម​គ្រួសារ។ ថ្ងៃ​ត្រូវ​រង្វាន់​ គឺ​លោក​សល់លុយតែ​ ២០០០រៀល ក៏សម្រេច​ចិត្តទិញ​គោជល់​១​កំប៉ុង ព្រោះ​លោក​តែង​តែ​ពិសា​ពេល​ទៅ​ធ្វើ​ការ ហើយ​គាស់​មកបាន​អរគុណ​ទៀត។ តែ​ដោយ​លោក​ឧស្សាហ៍​តាម​ដានកម្មវិធី​លេខសំណាង​ លោក​ក៏​ទុកក្រវិល​កំប៉ុង។ ពេល​មក​ដល់​ផ្ទះ​លោក​ក៏​បាន​យក​លេខ​មក​មើល​ ស្រាប់​តែ​ក្រវិលកំប៉ុង​ដូច​លេខ​សប្ដាហ៍​ទី១គឺ 03521605 ពេល​នោះ​គាត់​សប្បាយ​ចិត្ត​ណាស់ ​ស្រែក​ហ៊ោ​រពេញ​ផ្ទះតែម្ដង។ ហើយ​ក៏​បាន​ទូរស័ព្ទ​មក​ក្រុម​ហ៊ុន​ទាំង​ញាប់​ញ័រ ព្រោះ​សប្បាយ​ចិត្ត​ពេក។ ​ ភ្លាមៗ​នោះ​ដែរ​ ក្រុម​ហ៊ុន​បាន​បញ្ជូន​ក្រុម​ការងារ​ចុះ​ពិនិត្យ​ក្រវិល​កំប៉ុង និង​បញ្ជាក់​ថា​ត្រឹម​ត្រូវ ​និង​រង់​ចាំ​ថ្ងៃ​ទទួល​រង្វាន់។ ​

លេខសំណាងនៅក្រោមក្រវិលកំប៉ុង 

សូមបញ្ជាក់ដែរថា នេះគឺជារង្វាន់លើកទី២ បន្ទាប់ពីកម្មវិធី «គោជល់លេខនាំសំណាង» ចាប់ដំណើរការផ្សាយផ្ទាល់រហូតមកដល់ពេលនេះ។ សម្រាប់អ្នកដែលមិនទាន់ត្រូវ​ សូម​ទុក​ក្រវិលកំប៉ុង​ដើម្បី​ផ្ទៀង​រង្វាន់​នៅ​ពេល​ក្រោយ ហើយ​អ្នក​ដែល​ចង់​ផ្សង​សំណាង ​សូម​ពិសាគោជល់​ ដើម្បី​ស្វែង​រក​លេខ​សំណាង​ដែល​មាន​នៅ​ក្រោម​ក្រវិលកំប៉ុង​អរគុណ ហើយរង្វាន់នៅតែបន្តផ្តល់ជូនរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ មិន​តែ​ប៉ុណ្ណោះ តូប​ដែល​ទទួល​ប្ដូរ​ក្រវិល​កំប៉ុងនឹង​ទទួល​បានកម្រៃជើង​សារ ៥០០រៀល សម្រាប់​លេខ​២ខ្ទង់ ឯលេខ​៤​ខ្ទង់​នឹង​ទទួល​បាន ២០០០រៀល​បន្ថែម ពិត​ជា​ចំណេញ​ទ្វេរ​ដង៕

លេខសំណាងនៅក្រោមក្រវិលកំប៉ុង 
បុរសម្នាក់ឈ្នះទឹកប្រាក់១០,០០០ដុល្លារ ពីគោជល់ 

សម្រាប់ព័ត៌មាន បន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ Red Bull Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]