ភ្នំពេញ៖ សូមស្វាគមន៍វត្តមានការមកដល់ជាផ្លូវការ នូវរបកគំហើញថ្មីនៃកំពូលស្មាតហ្វូនប្រភេទ Flagship ត្រកូលលំដាប់ Find នោះគឺ OPPO Find X3 Pro ស៊េរីថ្មីរបស់ខ្លួន ខណៈស្មាតហ្វូននេះត្រូវបានធ្វើការបង្ហាញខ្លួននៅក្រៅស្រុកមួយចំនួនរួមមកហើយ ដែលរួមមានដូចជា ចិន ថៃ ម៉ាឡេស៊ី និងតាមបណ្តាប្រទេសដទៃជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនស្មាតហ្វូន OPPO នៅក្នុងព្រះរាជណាចក្រកកម្ពុជា ពិតជាមានមោទនភាពក្នុងការដាក់សម្ពោធលាតត្រដាងនូវរូបរាងពិត និងសមត្ថភាពពិតនៃស្តេចកំពូលស្មាតហ្វូន OPPO Find X3 Pro បូករួមទាំងកាសឥតខ្សែប្រភេទ Flagship Enco X តាមរយៈប្រព័ន្ធអនឡាញនៅលើផេគហ្វេសប៊ុក OPPO ផ្លូវការ ដោយឃើញមានបងប្អូន និងហ្វេនៗរបស់ OPPO គ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទីបានចូលរួមទស្សនាការសម្ពោធនេះ ព្រមទាំងចូលរួម Like, Comment និង Share យ៉ាងច្រើន ដើម្បីទទួលបានរង្វាន់ជាច្រើនអំឡុងពេល Live ផ្ទាល់នោះ។
មិនតែប៉ុណ្ណោះ នៅក្នុងពិធីសម្ពោធនេះក៏ឃើញមានវត្តមានចូលរួមពីអ្នកតំណាងក្រុមហ៊ុន OPPO ពិធីករល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ និងភ្ញៀវកិត្តិយសលោក ចន សី ដែលត្រូវបានអ្នកទាំងអស់គ្នាស្គាល់ថា ជាកំពូលអ្នក Review ដ៏ល្បីល្បាញមួយរូបប្រចាំប្រទេសកម្ពុជា បានធ្វើការប្រអប់ Unboxing នូវស្មាតហ្វូន OPPO Find X3 Pro និងកាសឥតខ្សែស្តាប់ត្រចៀក Enco X រួមទាំងធ្វើការសំណេះសំណាលជាមួយគ្នា យ៉ាងសប្បាយរីករាយផងដែរ។
ជាធម្មតា ប្រសិនបើមានស្មាតហ្វូន Flagship OPPO Find X3 Pro នៅក្នុងដៃ យើងក៏គួរតែមានកាសកាលីបឥតខ្សែដែលសាកសមជាមួយស្មាតហ្វូនកំពូលនេះផងដែរ។
ទន្ទឹមនឹងនោះ អំឡុងពេលកំពុងធ្វើការបើកប្រអប់នូវផលិតផលថ្មីទាំង ២ ដោយលោក ចន សី បានពោលពាក្យយ៉ាងដូច្នេះថា៖
លោកបានបន្ថែមថា៖
ជាក់ស្តែង បើយោងតាមការបង្ហើបតម្លៃពីម្ចាស់ហាងលក់ទូរស័ព្ទមួយចំនួន បានឲ្យដឹងថា ចំពោះតម្លៃរបស់កំពូលស្មាតហ្វូន OPPO Find X3 Pro មានតម្លៃ ១,១៩៩ ដុល្លារ។ រីឯ កាសកាលីបឥតខ្សែជំនាន់ថ្មី OPPO Enco X មានតម្លៃ ១៦៩ ដុល្លារ។
មិនតែប៉ុណ្ណោះ នៅចុងកម្មវិធី OPPO ក៏បានបញ្ចេញនូវស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យាថ្មី និងដំបូងគេបង្អស់នៅលើពិភពលោកគឺ OPPO X 2021 ដែលអាចពន្លៀតអេក្រង់បានយ៉ាងរលូនផងដែរ។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]