ភ្នំពេញ៖ ជឿជាក់ថាមានបណ្ដាហ្វេនៗមិនតិចនោះទេ ជាពិសេសមិត្តៗយុវវ័យតែម្ដង បានស្គាល់ពី Aaron SZ ដែលតែងតែបម្រើអារម្មណ៍របស់ទស្សនិកជនតាមរយៈការ Remix បទចម្រៀងជាច្រើននាពេលកន្លងមក បានរាំលេងសប្បាយ និងស្ដាប់កម្សាន្តផងដែរ ស្ទើរតែគ្រប់ចង្វាក់នាពេលបច្ចុប្បន្ននេះ ។

Aaron SZ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ តារាវ័យក្មេង Aaron SZ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការ Remix បទចម្រៀងជាច្រើននៅក្នុងហ្វេសប៊ុក Aaron SZ ដែលជាគណនីហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់ ធ្វើឲ្យមិត្តៗយុវវ័យលាន់មាត់សសើរទៅកាន់រូបលោកមិនដាច់ ដោយទិចនិកក្នុងការធ្វើបទចម្រៀងឲ្យមានភាពរស់រវើកកាន់ខ្លាំងជាងមុនគួរឲ្យកត់សម្គាល់ គ្រាន់តែឮហើយទប់ខ្លួនស្ទើរតែមិនបាន។

លើសពីនេះទៅទៀត អ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើ Aaron SZ នោះគឺភាពទាញ រូបរាងសង្ហារបស់លោកដែលទើបតែមានអាយុជាង២០ឆ្នាំតែប៉ុណ្ណោះ ធ្វើឲ្យហ្វេនៗឃើញរួចហើយស្ទើរតែច្រឡំជាមួយនឹងតារាបរទេស  ដោយមុខមាត់កូនកាត់តែម្ដង នេះបើតាមការសង្កេតនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ។

Aaron SZ

គួររម្លឹកផងដែរថា ក្នុងពេលបច្ចុប្បន្ននេះហ្វេសប៊ុកផេករបស់ Aaron SZ ទទួលបានអ្នកទស្សនាមិនក្រោមលានដងនោះទេ ជាមូលហេតុធ្វើឲ្យ Aaron SZ កាន់តែប្រជាប្រិយភាពនៅលើបណ្ដាញសង្គម ទាំងរូបសម្បត្តិ និងទេពកោសល្យរបស់ខ្លួន៕

Aaron SZ
Aaron SZ
Aaron SZ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]