រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូន ស្គាល់រួចមកតារាសម្តែងវ័យចំណាស់ ដែល លោកស្រី អឹម ផល្លា ត្រូវបានមហាជនភាគច្រើនស្គាល់ ជាតួអង្គម្តាយកាចឆ្នាស់ឆ្នើម នៅខ្សែភាពយន្តនានា។
គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងមកនេះ គឺតារាសម្តែងជើង បានឆ្លងវីរុសកូវីដ១៩ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ហើយ សំណាងល្អ រូបគាត់ បានជាសះស្បើយពីវីរុសកំណាចមួយនេះ និងត្រូវបានក្រុមគ្រូពេទ្យអនុញាតឱ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រោយពីបានសម្រាកព្យាបាលអស់រយៈពេល១៧ ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ យោងតាមកិច្ចសម្ភាសន៍មួយរវាងលោក អ៊ឹម ជីវ៉ា ជាមួយ តារាសម្តែងជើងចាស់ អ៊ឹម ផល្លា បានឱ្យដឹងថា បើទោះបីជា លោកស្រីបានជាសះស្បើយពីវីរុសនេះយ៉ាងណាក្តី តែរូបគាត់ នៅតែអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ក្រោយពីត្រូវបានអនុញាតចេញពីពេទ្យ យ៉ាងម៉ឹងម៉ាត់ ក្នុងនោះដែរ តារាសម្តែងជើងចាស់រូបនេះ រៀបរាប់ទាំងភ្នែកថា ក្នុងកាលៈទេសៈកូវីដនេះ រូបគាត់ ជួបប្រទះនឹងជីវភាពលំបាកជាខ្លាំង ដូចជាការបង់ថ្លៃបន្ទប់ ការចំណាយទឹកភ្លើង ដោយរូបគាត់មិនមាន មុខរបរណាមួយច្បាស់លាស់ និងផ្ទះជារបស់ខ្លួននោះទេ ហើយព្រោះតែសម័យកូវីដនេះ ផលិតកម្មនានា ក៏បានផ្អាកការថត នាំឱ្យគាត់ដាច់ចំណូលផងដែរ ណាមួយក្រៅពីអាជីពជាអ្នកសម្តែង រូបគាត់ក៏ធ្វើនំលក់ដើម្បីទប់ទល់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គាត់ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]