កំពង់ចាម៖ ម្សិលមិញនេះ អាជ្ញាធរខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៨នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍សុទ្ធផងដែរ។
ដោយឡែក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីឆ្លងក្នុងសហគមន៍រហូតទៅដល់៣៨នាក់ក្នុងមួយថ្ងៃនេះ ត្រូវបានរកឃើញ ក្រោយពីការយកសំណាក៥៥៧នាក់ ដែលមានកម្មករ កម្មការនី និងអ្នកដែលសង្ស័យថាពាក់ព័ន្ធជាមួយនឹងអ្នកមានវិជ្ជមានកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈពេលនេះ អ្នកដែលរកឃើញមានផ្ទុកកូវីដ១៩ថ្មី ត្រូវបានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុហើយ។
យ៉ាងណាមិញ អាជ្ញាធរនៅតែបន្តស្រាវជា្រវរកអ្នកដែលពាក់ព័ន្ធនឹង អ្នកវិជ្ជមានកូវីដ១៩ដោយផ្ទាល់ និងដោយប្រយោលទៀតបន្ថែមផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូមចូលអានសេចក្តីលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]