ពិតណាស់ នៅពេលដែលយើងមានរន្ធញើសមិនស្អាត ដែលពោរពេញដោយធូលីដី កម្ទេចកំទី និងគ្រឿងសម្អាងនៅសេសសល់ វានឹងនាំឲ្យយើងកើតមុន។ ការតមអាហារមានជាតិខ្លាញ់ ដោយញ៉ាំតែរបបអាហារដែលសំបូរសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជាមួយនឹងការធ្វើលំហាត់ប្រាណជាប្រចាំ នឹងធ្វើឲ្យស្បែករបស់យើងមានសុខភាពល្អ។ យ៉ាងណាមិញ ស្រីៗយើងគប្បីកម្ចាត់ចោលទម្លាប់មួយចំនួនដែលធ្វើឲ្យរន្ធញើសរបស់យើងកកស្ទះ ដើម្បីជៀសវាងការកើតមុនផ្សេងៗ។
១. ផាត់មុខពេលទៅហាត់ប្រាណ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាស្រីៗយើងចង់ទទួលបានភាពស្រស់ស្អាតនៅគ្រប់ពេលវេលាក៏ដោយ ប៉ុន្តែយើងមិនត្រូវផាត់មុខនៅពេលហាត់ប្រាណឡើយ ប្រសិនបើយើងមិនចង់ឲ្យស្ទះរន្ធញើស។ វាមានសារសំខាន់ណាស់ក្នុងការទុកឲ្យស្បែកអាចដកដង្ហើម ជាពិសេសនៅអំឡុងពេលហាត់ប្រាណ។ ប្រសិនបើយើងតុបតែងមុខនៅពេលនេះ ញើស ក៏ដូចជាបាក់តេរីនឹងចូលជ្រៅទៅក្នុងរន្ធញើស ដែលធ្វើឲ្យរន្ធញើសកកស្ទះ។ ដូច្នេះហើយ ចូរជៀសវាងផាត់មុខនៅពេលទៅហាត់ប្រាណ ប្រសិនបើយើងមិនចង់ជួបបញ្ហាមុននៅព្រឹកបន្ទាប់ទេនោះ។
២. មិនជម្រុះកោសិកាងាប់
ទម្លាប់ថែទាំស្បែកដោយការលាងសម្អាត ប្រើទឹកជូត និងក្រែមផ្ដល់សំណើម មានសារសំខាន់ណាស់ ដើម្បីជួយឲ្យស្បែកមានសុខភាពល្អ។ យ៉ាងណាមិញ ការជម្រុះកោសិកាដែលងាប់ចំនួនម្ដង ឬ២ដងក្នុងមួយសប្ដាហ៍ ក៏ចាំបាច់ដូចគ្នា ប្រសិនបើបើយើងជួបប្រទះការស្ទះរន្ធញើស។ ជាក់ស្ដែង ការជម្រុះកោសិកាមិនត្រឹមតែធ្វើឲ្យរន្ធញើសស្អាតនោះទេ វាក៏អាចកម្ចាត់ចោលរាល់បញ្ហាស្បែកងាប់ ក៏ដូចជាជួយឲ្យស្បែកភ្លឺថ្លាថែមទៀតផង។
៣. ប្រើទូរសព្ទដៃមិនស្អាត
គ្នាយើងភាគច្រើនតែងតែទុកទូរសព្ទនៅក្នុងកាបូប ដែលជាកន្លែងប្រមូលម្ដុំមេរោគ និងបាក់តេរីមិនល្អ។ បាក់តេរី និងមេរោគទាំងនោះអាចតោងជាប់នៅទូរសព្ទរបស់យើង ព្រមទាំងប៉ះពាល់ថ្ពាល់ ដែលបណ្ដាលទៅជាការកកស្ទះរន្ធញើស។ ហេតុនេះហើយ គ្នាយើងគប្បីជូតសម្អាតទូរស័ព្ទ មុនពេលប្រើប្រាស់។
៤. មិនសម្អាតកម្រាលពូក ភួយ និងខ្នើយ
ពេលខ្លះ ស្រីៗយើងអាចមានអារម្មណ៍ខ្ជិលក្នុងការផ្លាស់ប្ដូរកម្រាលពូក ភួយ ឬខ្នើយ ប៉ុន្តែវាអាចធ្វើឲ្យស្បែកមុខរបស់យើងប្រឈមនឹងបញ្ហាផ្សេងៗ។ កំណាត់ផ្ទុកបាក់តេរី និងមេរោគផ្សេងៗដែលអាចបញ្ជូនទៅស្បែកបានយ៉ាងងាយស្រួល នៅពេលដែលយើងគេង ដែលជាលទ្ធផល វានឹងបង្កជាការស្ទះរន្ធញើស ព្រមទាំងបណ្ដាលឲ្យកើតមុនថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]